ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកបរម៉ូតូក្នុងស្ថានភាពស្រវឹងក៏ដួលដោយខ្លួនឯង ហើយត្រូវបានរថយន្ត១ គ្រឿងមិនស្គាល់អត្តសញ្ញាណកិនក្នុងទិសដៅស្របគ្នាបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០និង៤០នាទី នៅចំណុចលេីផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ហេតុការណ៍នេះបង្កឡេីងដោយម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ បេីកក្នុងទិសដៅ ភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បេីកបរដោយឈ្មោះ សុខ នាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កេីតហេតុខាងលេី។
បុរសរងគ្រោះខាងលើបានជិះម៉ូតូក្នុងស្ថានភាពស្រវឹង លុះមកដល់ចំណុចកេីតហេតុ អ្នកបេីកបរម៉ូតូបានដួលដោយខ្លួនឯង(បេីកបរក្នុងស្ថានភាពស្រវឹង គ្មានពាក់មួកសុវត្តិភាព តាមព័ត៌មានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច)ហេីយត្រូវរថយន្ត១គ្រឿងសង្ស័យ ជារថយន្តធុនស្រាលមិនស្គាល់អត្តសញ្ញាណនិងអ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ កិនចំផ្នែកក្បាល ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ។
ក្រោយពេលកេីតហេតុរថយន្តខាងលេីបានបេីកគេចខ្លួនពីកន្លែងកេីតហេតុបាត់មុនពេលសមត្ថកិច្ចទៅដល់។ សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា