ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ បានឱ្យដឹងថា កម្លាំងផែនជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នៅសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្ដែងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀនមួយចំនួន។
លោកស្នងការខេត្ត បានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី២៤ខែមីនាឆ្នាំ ២០២៥ វេលាម៉ោង១៤និង៣០នាទីនៅចំណុចភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ដូចខាងក្រោម៖
១-ឈ្មោះឈឿងចន្ថាហៅតឿ ភេទ ប្រុសអាយុ២៥ ឆ្នាំមានទីលំ នៅភូមិករហាលឃុំពាមឯកស្រុក ស្រុកឯកភ្នំខេត្តបាត់ដំបង ។
២-ឈ្មោះចាន់ វិបុលហៅឆាតភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិកប៉ាល់ឃុំឈើតុំស្រុកក្រគរខេត្តពោធិ៍សាត់។
៣-ឈ្មោះយុន ចិន្តាហៅប៉ែតភេទប្រុសអាយុ ៥៥ ឆ្នាំមានទីលំនៅភូមិដូនទាវឃុំពាមឯកស្រុកឯកភ្នំខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន ៣៤ថង់ទម្ងន់១០៦,៤២ក្រាម (ថ្នាំសុទ្ធ)។
-ម៉ូតូចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-ថង់ប្លាស្ទិចតូចៗសថ្លាព្រមទាំងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ និងត្រៀមខ្លួនបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ តារា