អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី២៥ ខែមីនា លោក Wang Yi សមាជិក ការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បាន ធ្វើ កិច្ចសន្ទនា យុទ្ធសាស្ត្រ ថ្នាក់រដ្ឋមន្ត្រី ការបរទេស ចិន- ព័រទុយហ្កាល់ លើកទីពីរ ជាមួយលោក Paulo Rangel រដ្ឋមន្ត្រី ការបរទេស ព័រទុយហ្កាល់ នៅក្រុងប៉េកាំង ។
លោក Wang Yi បានថ្លែងថា ឆ្នាំនេះជា ខួបទី២០នៃ ការបង្កើត ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិង ព័រទុយហ្កាល់ ហើយក៏ជា ខួបទី៥០នៃ ការបង្កើត ទំនាក់ទំនង ផ្លូវទូតរវាង ចិននិងអឺរ៉ុប ផងដែរ ។ ភាគីចិន រីករាយ ធ្វើការជាមួយ ភាគី ព័រទុយហ្កាល់ ដើម្បី បង្កើត ទំនាក់ទំនង រវាងចិននិង ព័រទុយហ្កាល់ ដែលកាន់តែ មានស្ថិរភាព កាន់តែ មាន ផ្លែផ្កានិង កាន់តែមាន កម្លាំងរស់រវើក ដើម្បី ជំរុញឱ្យ ចិននិងអឺរ៉ុបក្លាយជា ដៃគូ យុទ្ធសាស្ត្រដែល ទុកចិត្តគ្នានិង ផ្តល់ ផលប្រយោជន៍ ដល់គ្នា ។
គេហទំព័រ «CCFR China state-controlled media » លោក Paulo Rangel បានថ្លែងថា ភាគី ព័រទុយហ្កាល់ យកចិត្តទុក ដាក់ខ្ពស់ចំពោះ ទំនាក់ទំនង រវាងព័រទុយហ្គាល់ និងចិន ប្រកាន់ខ្ជាប់ គោលនយោបាយ ចិនតែមួយ យ៉ាងមុតមាំ ។ ស្វាគមន៍ សហគ្រាសចិន កាន់តែច្រើន ទៅវិនិយោគនិង ធ្វើអាជីវកម្ម នៅ ព័រទុយហ្កាល់ ព័រទុយហ្កាល់ រីករាយ ធ្វើការ ជាមួយ ភាគីចិន ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការ ក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល សុខាភិបាល ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង ការធ្វើបរិវត្តកម្ម បៃតង ជាដើម ក៏ដូចជាធ្វើឱ្យ កិច្ចសហប្រតិបត្តិការ ពហុភាគីមាន ភាពកាន់តែ ជិតស្និទ្ធ ៕
ដោយ ៖ សិលា