ភ្នំពេញ៖ ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។
ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត ដោយត្រូវភ្ជាប់មកជាមួយឯកសារតម្រូវមួយចំនួនរួមមាន ÷
(១). សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
(២). អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុខភាព។
បន្ទាប់ពីម្ចាស់ផ្ទះបានចុះបញ្ជីរួចរាល់ ត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះ មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម ÷
(១). លិខិតបញ្ជាក់ពីម្ចាស់ផ្ទះ ថាសាមីខ្លួនពិតជាកំពុងបម្រើការងារនៅក្នុងផ្ទះរបស់គេពិតប្រាកដមែន
(២). ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុខភាព
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!!!