ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរើសអាវុធចំនួន៥ដើមយកទៅប្រគល់ឲ្យអាជ្ញាធរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរើសបានអាវុធក្នុងព្រៃ យកទៅប្រគល់ឲ្យអាជ្ញាធររក្សាទុក ដែលហេតុការណ៍នេះ ប្រព្រិត្តទៅកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នៅប៉ុសិ៍តនគរបាលរដ្ឋបាលប្រម៉ោយ ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា អាវុធដែលប្រជាពលរដ្ឋរើសបាននៅតំបន់ផ្សេងៗក្នុងព្រៃ ហើយបានយកមកប្រគល់ឲ្យសមត្តកិច្ចរក្សាទុកនេះ ទុកថា ពួកគាត់បានយល់ជ្រាបដឹងកាន់តែច្បាស់អំពីផ្លូវច្បាប់ច្បប់ ហើយអាវុធទាំងអស់មានចំនួន០៥ដើម គ្មានបង់ គ្មានគ្រប់ ទី-១ជាប្រភេទអាវុធ អាកា ស្វាយបត់ រលប់លេខ គុណភាព៥០% ពលរដ្ឋឈ្មោះ សោម រុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ (ប្រគល់អោយ) ទី-២ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ៣០ភាគរយ ពលរដ្ឋឈ្មោះ រី ជីស ភេទប្រុស អាយុ ២៥ឆ្នាំ (ប្រគល់អោយ) ទី-៣ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ៥០% ពលរដ្ឋឈ្មោះ ទើញ សៅ ភេទប្រុស អាយុ ៤៦ឆ្នាំ (ប្រគល់អោយ) ទី-៤ ជាប្រភេទអាវុធ សេកាសេ រលប់លេខ គុណភាព ២០% ពលរដ្ឋឈ្មោះ ហួត រ៉ាត ភេទប្រុស អាយុ ២៨ឆ្នាំ ប្រគល់អោយ(អ្នកទាំង០៤រស់នៅភូមិទំព័រ-ឃុំប្រម៉ោយ) និងទី៥ ជាប្រភេទអាវុធ អាកា ស្វាយបត់ លេខ ១៧៣១ គុណភាព ៥០% ពលរដ្ឋឈ្មោះ លន់ ហាក់ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំប្រម៉ោយប្រគល់អោយ។

ប្រភពដដែលបន្តទៀតថាក្នុងពិធីប្រជាពលរដ្ឋប្រគល់អាវុធឲ្យសមត្តកិច្ចរក្សាទុកខាងលើនេះដែរ លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានមានប្រសាស្រន៍សំណេះសំណាលនិងអំពាវនាវដល់បង,ប្អូន,ប្រជាពលរដ្ឋ បើពលរដ្ឋណានៅមានអាវុធសូមយកមកប្រគល់ឲ្យសមត្តកិច្ចបន្តទៀត ផ្សព្វផ្សាយតៗគ្នាឲ្យស្វែងយល់ពាក់ព័ន្ធនិងការលក្ខទុក, ការប្រើប្រាស់,ការដឹកជញ្ជូនអាវុធដោយខុសច្បាប់ វាអាចនាំទោសទាន់ដល់ខ្លួនគ្រប់ពេលវេលា ហើយក៍ដើម្បីភូមិ-ឃុំមានសុវត្ថិភាពនោះដែរ ហើយលោកអភិបាលបានផ្ដល់នូវថវិកាផ្ទាល់ខ្លួនដល់ពួកគាត់ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ ៕ ប៉ឹម ពិន

photo_2016-09-06_07-11-18 photo_2016-09-06_07-11-24


ចែករំលែក៖