ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ជនជាតិវៀតណាមពាក់ព័ន្ធករណី ធ្វើសកម្មភាពលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីសតនៅស្រុកចន្ទ្រា។
យោងតាមលោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានអោយដឹងថា ជនសង្ស័យទី១មានឈ្មោះ ហ្វៀង ចុងថៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឡាធី ឃុំថេអាន ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។
២-ឈ្មោះ ហ្វួ វ៉ាន់ដុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិចាំងម៉ើយអា ឃុំប៉ិនខេត ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។
និងទី៣-ឈ្មោះ ហ្វាម ជុងហៀវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាមឡូ ឃុំហ្វាថាំ ស្រុកហុីញញៀន ខេត្តអិនធី ប្រទេសវៀតណាម ។
លោកបន្តថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត បានបញ្ជាអោយរូបលោកជា អធិការនគរបាលស្រុកចន្ទ្រាដឹកនាំ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបបាន ករណី”ចោរលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីសត ” និងឃាត់ខ្លួនជនសង្ស័យ ៣នាក់និង ដកហូតវត្ថុតាងរួមមាន សម្ភារ:ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក iPhone .ViVO និង mi ។
វត្ថុតាងទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក Redmi ចំនួន ០២គ្រឿង នឹងម៉ាកMi ចំនួន ០១គ្រឿង.។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួននិងគូរកនពិតជាបានធ្វើសកម្មភាពលួច និង រួមគំនិតលួច ទូរស័ព្ទ ក្នុងកាសុីណូសៀងហៃ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើសមត្ថកិច្ចបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ សុថាន