ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ នេះជាប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។ 

សម្តេចតេជោ ហ៊ុន សែន បង្ហោះលើវផេកផ្លូវការថា ៖ ព្រិកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មីនាដើម្បីពិនិត្យសាជាថ្មី។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ៖ យោងលើពេលវេលានេះខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ឬ៣០មីនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ(ព័ត៌មានប៉ានស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។

សម្តេចតេជោ ហ៊ុន សែន តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការ លំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សុិលមិញ ៕

ដោយ ៖ សិលា


ចែករំលែក៖