ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ទោះបីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់អួតថាខ្លួនជាបញ្ញវ័ន្តសញ្ញាប័ត្រស្រុកបារាំងយ៉ាងណាក្តី = ក៏លទ្ធផលកិច្ចការនយោបាយបញ្ជាក់ថានៅខ្ចីណាស់ ការតស៊ូនយោបាយជាង៣០ឆ្នាំមកបានត្រឹមរត់ចោលស្រុកនិងអស់កម្លាំងនយោបាយរលីង?
២- បើយ៉ាងដូច្នេះតើឲ្យសង្ឃឹមអីទៅ = មានសង្ឃឹមតែនៅក្នុងអារម្មណ៍ឯជើងមេឃឯណោះ?
៣- ការជាក់ស្តែងគេយកកម្លាំងនយោបាយនៅក្នុងស្រុកជាកត្តាកំណត់ = សង្ឃឹមកម្លាំងនៅក្រៅស្រុកសង្ឃឹមអីទៅបើគ្រាន់តែបោះក៏អត់សិទ្ធិបោះឆ្នោតផងនឹង បានតែដើរស្រែករឡេរឡូនៅបណ្តាប្រទេសបានការអីទៅ?
៤- បញ្ហាសំខាន់គឺទណ្ឌិតមេឧទ្ទាមក្រៅច្បាប់តាំងខ្លួនជាអ្នកលើសគេគ្រប់រឿង = អាចេះលើសគេគ្រប់រឿងនាំឲ្យទណ្ឌិតអត្តនោម័តលើគ្រប់បញ្ហាមិនចេះស្តាប់មតិពីអ្នកដទៃឡើយរួមទាំងមតិលោកកែមឡីផង។
៥- ដោយសារអត្តនោម័តគ្រប់រឿងនិងមិនយកមតិអ្នកដទៃ = ធ្វើឲ្យទណ្ឌិតមេឧទ្ទាមមានមោទនភាពបុគ្គលជ្រៅទៅៗ មិនអាចគ្រប់គ្រងបាន។
៦- ទណ្ឌិតមេឧទ្ទាមបានក្លាយទៅជាអាតួមិនអាចនរណារួមយោបល់បាន = ក្លាយជាអាតួ នាំឲ្យការសម្រេចផ្សេងៗផ្តាច់មុខលើទណ្ឌិតមេឧទ្ទាមផ្តាច់មុខតែម្តង។
៧- ភាពអត្តនោម័ត នាំឲ្យការសម្រេចធ្លាក់ចូលទៅក្នុងភាពផ្តាច់ការ = ការសម្រេចបែបផ្តាច់ការនាំដល់បរាជ័យលើគ្រប់កិច្ចការទាំងអស់។
៨- បើមិនដូច្នេះទេ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅ យ៉ាងហោចណាស់ក៏ក្រុមឧទ្ទាមក្រៅច្បាប់អាចនឹងទទួលបានលទ្ធផលខ្លះ = ជាក់ស្តែង មានតែអន្តរាយទៅៗរហូតដល់សល់តែគូថខោ។
៩- ពលរដ្ឋខ្មែរនៅក្រៅប្រទេសអត់បានចុះឈ្មោះបោះឆ្នោត អត់មានអត្តសញ្ញាណប័ណ្ណ និងអត់សិទ្ធិបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា = តើក្រុមឧទ្ទាមក្រៅច្បាប់អត់មានលទ្ធភាពចុះបញ្ជីរចូលរួមការបោះឆ្នោត។
១០- អត់មានឈ្មោះក្នុងបញ្ជីរបោះឆ្នោត អត់មានអ្នកបោះឆ្នោតឲ្យ = តើសង្ឃឹមជ័យជំនះអីពីការបោះឆ្នោត៕
ដោយ ៖ សិលា