ព័ត៌មានទាន់ហេតុការណ៍៖

លោក គីម ជុងអ៊ុន បានពិនិត្យដោយផ្ទាល់នូវ UAV អត្តឃាត ដែលរួមបញ្ចូលជាមួយបញ្ញាសិប្បនិមិត្ត

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានផ្សាយថា នៅថ្ងៃទី 27 ខែមីនាថា លោក Kim Jong-un បានសង្កត់ធ្ងន់ថា សមត្ថភាពគ្រប់គ្រងយន្តហោះគ្មានមនុស្សបើករួមបញ្ជូនបញ្ញាសិប្បនិមិត្ត AI គួរតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍអាវុធទំនើបរបស់ប្រទេសអាស៊ីបូព៌ា។ លោក Kim ក៏បានត្រួតពិនិត្យយន្តហោះឈ្លបយកការណ៍ដែលទើបនឹងកែលម្អថ្មី ដែលមានសមត្ថភាពអាចរកឃើញគោលដៅយុទ្ធសាស្ត្រផ្សេងៗ និងសកម្មភាពរបស់សត្រូវនៅលើដី ក៏ដូចជានៅសមុទ្រ ។
សារព័ត៌មាន KCNA បានដកស្រង់សម្តីលោក Kim ថា “វិស័យយានជំនិះគ្មានមនុស្សបើក និងបញ្ញាសិប្បនិមិត្ត ត្រូវតែផ្តល់ជាអាទិភាពកំពូល និងត្រូវបានអភិវឌ្ឍក្នុងដំណើរការទំនើបកម្មនៃកងកម្លាំងប្រដាប់អាវុធ” ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់កម្មវិធីជាតិដែលមានការសម្របសម្រួលរយៈពេលវែងដើម្បីដឹកនាំការប្រកួតប្រជែងបង្កើនល្បឿននៅក្នុងយន្តហោះគ្មានមនុស្សបើកឆ្លាតវៃសម្រាប់គោលបំណងយោធា។
លើសពីនេះ លោក គីម ក៏បានត្រួតពិនិត្យឧបករណ៍ដែលទើបនឹងបង្កើតថ្មីសម្រាប់ការឈ្លបយកការណ៍ ការប្រមូលផ្តុំស៊ើបការណ៍ អេឡិចត្រូនិកនិងប្រព័ន្ធវាយប្រហារ។
ប្រទេសកូរ៉េខាងជើងកំពុងបង្កើនការអភិវឌ្ឍ UAVs របស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើកវាយប្រហារអត្តឃាត ចំពេលមានកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូកាលពីឆ្នាំមុន៕

ដោយ៖ ធីរីណា(រូបថត​៖ KCNA)


ចែករំលែក៖