ព័ត៌មានទាន់ហេតុការណ៍៖

លោក Ding Xuexiang ជួបសន្ទនាដោយឡែកពីគ្នាជាមួយអ្នកនយោបាយសំខាន់ៗនៃប្រទេសមួយចំនួនដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  ថ្ងៃទី ២៦ ខែ មីនា នៅក្រុង Boao ខេត្ត ហៃណាន ប្រទេស ចិន លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានជួ ប សន្ទនា ដោយ ឡែកពីគ្នា ជា មួយលោក Sonexay Siphandone នាយក រដ្ឋមន្ត្រីឡាវ លោក Agus Gumiwang Kartasasmita រដ្ឋមន្ត្រីក្រសួង ហេដ្ឋារចនាសម័្ពន្ធនិង ផែនការ អភិវឌ្ឍន៍ក្នុ ងតំបន់ នៃ ប្រទេស ឥណ្ឌូណេស៊ី និង លោក   Roman Sklyar ឧបនាយក រដ្ឋមន្រ្តីទីមួយ នៃ ប្រទេស កាហ្សាក់ស្ថានជាដើមដែលបានអញ្ជើញ ចូល រួម កិច្ច ប្រជុំ ប្រចាំ ឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី ។

គេហទំព័រ «CCFR China state-controlled media » ពេល ជួបសន្ទនា ជា មួយ លោក Sonexay Siphandone លោក Ding Xuexiang បាន ថ្លែង ថា ចិន រីក រាយ រួម សហការ ជា មួយ ប្រទេស ឡាវ ចាត់ ទុក គំនិត ឯកភាពរួម ដ៏សំខាន់ របស់ អ្នក ដឹក នាំ កំពូល នៃ បក្ស និង រដ្ឋ ទាំង ពីរជា គោលការណ៍នែនាំ ផ្តល់ ការ គាំទ្រ ដល់ គ្នា ទៅវិញទៅមកលើការ គាំពារ ផល ប្រយោជន៍ ស្នូល រៀងៗខ្លួន ជំរុញ កិច្ច សហប្រតិបតិ្តការ លើ គ្រប់វិស័យ ឱ្យ ទទួល បាន សមិទ្ធផល ជាក់ស្តែង កាន់ តែ ច្រើន ក៏ដូច ជា បង្កើន សុខុមាលភាពជូន ប្រទេស ទាំង ពីរ និង ប្រជាជន នៃ ប្រទេស ទាំង ពីរ ។

គេហទំព័រ «CCFR China state-controlled media » ពេល ជួប សន្ទនា ជា មួយ លោក Agus Gumiwang Kartasasmita លោក Ding Xuexiang បាន ថ្លែង ថា ឆ្នាំ នេះ ជា ខួបទី ៧៥ នៃ ការ បង្កើត ទំនាក់ទំនង ការ ទូត រវាង ចិន និង ឥណ្ឌូណេស៊ី ។ ភាគីទាំង ពីរ គួរ បង្កើន ការតភ្ជាប់ យុទ្ធសាស្ត្រអភិវឌ្ឍ ន៍ ដើម្បី រួម គ្នា កសាង សមិទ្ធផល ថ្មីៗក្នុ ងកិច្ច សហប្រតិបតិ្តការ ជាក់ស្តែងយ៉ាង សកម្ម ក្នុងន័យ ជំរុញ ឱ្យ កិច្ច កសាង សហគមន៍ រួម វាសនា រវាង ចិន និង ឥណ្ឌូណេស៊ី ទទួល បាន ការ រីក ចម្រើន កាន់តែ ធំ ។

គេហទំព័រ «CCFR China state-controlled media » ពេលជួប សន្ទនា ជា មួយ លោកRoman Sklyar លោក Ding Xuexiang បាន ថ្លែង ថា នៅសបា្តហ៍មុន ខ្ញុំ និង លោក បាន ធ្វើ ជា អធិបតីក្នុ ងកិច្ច ប្រជុំ លើក ទី១២ នៃ គណៈកម្មាធិការ សហប្រតិបតិ្តការ រវាង ចិន និ ង កាហ្សាក់ស្ថាន ភាគីយើង ទាំង ពីរ គួរធ្វើ កិច្ច ខិត ខំប្រឹង ប្រែង ជា មួយគ្នា ដើម្បីជំរុញ ឱ្យ លទ្ធផល នៃ កិច្ច ប្រជុំទទួល បាន ការ អនុវត្ត ក្នុ ងពេល ឆាប់ៗ ៕

ដោយ ៖ សិលា


ចែករំលែក៖