អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៦ខែមីនា លោកHan Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកHeng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីនៅក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ទំនាក់ទំនងចិន-សិង្ហបុរីបានអភិវឌ្ឍជាលំដាប់និងស៊ីជម្រៅ។ ប្រទេសចិនមានឆន្ទៈចាត់ទុកខួបលើកទី៣៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីបន្តជំរុញឱ្យយន្តការសហប្រតិបត្តិការទ្វេភាគីដើរតួនាទីកាន់តែល្អប្រសើរ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញទំនាក់ទំនងភាពជាដៃគូចក្ខុវិស័យវែងឆ្ងាយប្រកបដោយគុណភាពខ្ពស់និងគ្រប់ជ្រុងជ្រោយរវាងចិននិងសិង្ហបុរីឱ្យទទួលបានការអភិវឌ្ឍកាន់តែច្រើន ក៏ដូចជារួមចំណែកថ្មីដល់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Heng Swee Keat បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន។ លោកថ្លែងថា សិង្ហបុរីមានឆន្ទៈបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសចិន ហើយពោរពេញទៅដោយជំនឿចិត្តចំពោះការអភិវឌ្ឍនៅពេលអនាគតនៃទំនាក់ទំនងរវាងសិង្ហបុរីនិងចិន៕
ដោយ ៖ សិលា