ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករប្រណាំងរថយន្តLewis Hamilton ផ្តាច់ចំណងស្នេហ៍ជាមួយតារាសម្តែងដែលមានវ័យចាស់ជាងខ្លួន ១២ ឆ្នាំ

ចែករំលែក៖

កំពូលតារាប្រណាំងរថយន្ត Formula 1 លោក Sir Lewis Hamilton ត្រូវបានគេរាយការណ៍ថាបានបញ្ចប់ទំនាក់ទំនងស្នេហារយៈពេលខ្លីរបស់គាត់ជាមួយតារាសម្តែង និងជាតារាម៉ូដែលសញ្ជាតិកូឡុំប៊ី Sofía Vergara ដែលមានវ័យចាស់ជាងខ្លួន ១២ ឆ្នាំ។

ចំណងស្នេហ៍របស់អ្នកទាំងពីរត្រូវបានគេសម្គាល់ថាបានកើតឡើងកាលពីខែមករានៅទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក ប៉ុន្តែគេហទំព័រRadaOnlineបានផ្សាយថាតារាប្រណាំងរថយន្តវ័យ៤០ឆ្នាំនេះបានផ្តាច់ទំនាក់ទំនងជាមួយតារាសម្តែង Vergaraដែលមានវ័យ៥២ឆ្នាំ ហើយផ្តោតលើអាជីពប្រណាំងរថយន្ត ដែលគាត់បានចូលរួមជាមួយ Ferrari នៅដើមរដូវកាល Formula 1 ឆ្នាំ 2025 លើកិច្ចព្រមព្រៀងរយៈពេល 3 ឆ្នាំដោយអាចរកកម្រៃបាន រហូតដល់ 500 លានដុល្លារអាមេរិក ខណៈដែលគាត់មានគោលបំណងដើម្បីបំបែកកំណត់ត្រាពិភពលោកចំនួន 7 សម័យ របស់កីឡាករ Michael Schumacher ។

កន្លងមក HamHamilton តែងតែមានរឿងរ៉ាវ ចរចាមអារាមស្នេហាជាច្រើនក្រោយគាត់បានបែកបាក់ស្នេហ៍ជាមួយ Nicole Scherzinger ដែលរស់នៅជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំនៅក្នុង ឆ្នាំ 2016។ 

ចាប់តាំងពីពេលនោះមក គាត់ត្រូវបានផ្សាយថាមានទំនាក់ទំនងស្នេហ៍ជាច្រើនបន្តបន្ទាប់ជាមួយ Gigi Hadid, Kendall Jenner, Barbara Palvin, Winnie Harlow, Rihanna, Nicki Minaj, Shakira, Rita Ora, Camila Kendra និង Sofia Richie ៕

ដោយ៖ ភារៈ


ចែករំលែក៖