ព័ត៌មានទាន់ហេតុការណ៍៖

ការរញ្ជួយដីដ៏ខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ

ចែករំលែក៖

ការរញ្ជួយដីកម្រិត 6.9 រ៉ិចទ័រនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរញ្ជួយដីកម្រិត 7.3 រុិចទ័រនៅក្នុងទីក្រុងបាងកករបស់ប្រទេសថៃបានប៉ះពាល់ដល់តំបន់ដ៏ធំមួយរួមទាំងទីក្រុងហាណូយ និងទីក្រុងហូជីមិញផងដែរ។មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា នៅម៉ោង 6:20 GMT (ម៉ោង 13:20 ម៉ោងនៅកម្ពុជា) នៅថ្ងៃទី 28 ខែមីនា ការរញ្ជួយដីដ៏ធំមួយបានកើតឡើង។
GFZ បាននិយាយថា ការរញ្ជួយដីមានកម្រិត 6.9 រុិចទ័រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង 7.3 រុិចទ័រនៅទីក្រុងបាងកក ប្រទេសថៃ។ ចំណុចកណ្តាលនៃការរញ្ជួយដីគឺនៅជម្រៅ 10 គីឡូម៉ែត្រ ដែលដំបូងកំណត់នៅរយៈទទឹង 21.90 ដឺក្រេខាងជើង និង 95.65 ដឺក្រេនៃរយៈបណ្តោយខាងកើត។
បច្ចុប្បន្នមិនទាន់មានព័ត៌មានស្តីពីការស្លាប់និងរបួសដែលបណ្តាលមកពីការរញ្ជួយដីនេះទេ។
នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រជាជនក៏មានអារម្មណ៍ថាមានការរញ្ជួយដីពីរលើកផងដែរ៕

ដោយ៖ ធីរីណា(រូបថត៖ X)


ចែករំលែក៖