ភ្នំពេញ ៖ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារយ៉ាងដូច្នេះថា ៖
ថ្ងៃនេះ អ៊ំបានចាកចេញពីពួកយើងទាំងអស់គ្នាហើយ។ អ៊ំបានបន្សល់ទុកនូវស្នាមញញឹម រឿងរ៉ាវរបស់អ៊ំ ពុក និងក្រុមគ្រួសារ ដែលនាំមកនូវមនោសញ្ចេតនា ភាពកក់ក្តៅ។ លើសពីនេះទៀត គឺដំបូន្មានសម្រាប់ក្មួយៗ អោយចេះមើលថែគ្នា ក៏ដូចជាការគិតគូរពីប្រទេសជាតិ និងប្រជាជន ក្នុងនាមជាការទទួលខុសត្រូវរបស់ ត្រកូលយើង (ត្រកូលហ៊ុន) ដែលបានចាប់ផ្តើមពីយូរហើយ ជាពិសេស មើល និងរៀនសូត្រពីពុក។ ទោះអ៊ំបានទៅចោលយើង ប៉ុន្តែក្មួយនឹងចងចាំនូវស្នាមញញឹម ដំបូន្មាន និងអនុស្សាវរីយ៍ជាច្រើនទៀត ហើយជាពិសេស ឈ្មោះដែលតែងតែអ៊ំហៅខ្ញុំ គឺ “ថាំងចេង”។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមអ៊ំទទួលនៅការគោរព ស្រឡាញ់ និងសេចក្តីនឹករលឹកពីខ្ញុំ ហើយសូមអ៊ំ ធ្វើដំណើរទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា