ក្នុងអំឡុងពេលសុន្ទរកថាឆ្នាំ 2018 របស់គាត់នៅសាកលវិទ្យាល័យ Fudan នៅពេលដែលគាត់ទទួលបានបណ្ឌិតកិត្តិយស លោក Lee Shau Kee ដែលគេចាត់ថាជា មហាសេដ្ឋីលំដាប់ទីពីររបស់ហុងកុង បានចែករំលែក ដំបូន្មានចំនួន 4 ស្តីពីការកសាងទ្រព្យសម្បត្តិដល់យុវវ័យ។
ដំបូន្មានមួយក្នុងចំណោមរឿងទាំងនេះគឺកុំទាន់រៀបការមុនពេលបង្កើតអាជីពមានស្ថិរភាពមួយបាន។ លោក Lee ខ្លួនឯងបានចូលប្រឡូកក្នុងវិស័យអចលនទ្រព្យនៅអាយុ 30 ឆ្នាំ ហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ដោយទទួលបានភាពជោគជ័យក្នុងអាជីពរបស់គាត់។ គាត់បានរៀបការជាមួយប្រពន្ធរបស់គាត់គឺរាជិនីសម្រស់ Lau Wai Kuen មួយឆ្នាំក្រោយមក នៅពេលដែលគាត់មានអារម្មណ៍ថាទាំងអាជីព និងជីវិតស្នេហារបស់គាត់ស្ថិតស្ថេរល្អ។ ពិធីមង្គលការរបស់ពួកគេត្រូវបានរៀបចំនៅសណ្ឋាគារប្រណិត MaMajestic កណ្តាលក្រុងហុងកុង។
នៅក្នុងសុន្ទរកថារបស់គាត់ មហាសេដ្ឋីរូបនេះបាននិយាយថា ការស្វែងរកអាជីពត្រឹមត្រូវអាចធ្វើឱ្យជោគជ័យកាន់តែងាយស្រួលសម្រេចបាន ដោយសំអាងលើពាក្យចិនដ៏ពេញនិយមមួយថា “ការភ័យខ្លាចបំផុតរបស់បុរសគឺការបង្កើតអាជីពក្នុងវិស័យខុស ខណៈដែលការភ័យខ្លាចបំផុតរបស់ស្ត្រីគឺជ្រើសរើសប្តីខុស”។
ដំបូន្មានដ៏មានតម្លៃបំផុតផ្សេងរបស់ លោក Lee គឺថា ការខិតខំប្រឹងប្រែង និងការឧស្សាហ៍ព្យាយាមនាំទៅរកភាពជោគជ័យ។ នៅក្នុងជីវប្រវត្តិរបស់គាត់ដែលបានបោះពុម្ពក្នុងឆ្នាំ 2010 មហាសេដ្ឋីហុងកុងដែលនៅពេលនោះមានអាយុ 82 ឆ្នាំបាននិយាយថាគាត់មិនមានចេតនាចង់ចូលនិវត្តន៍ទេ។ សម្រាប់គាត់ ការមិនអាចធ្វើការបានគឺជាការឈឺចាប់ដ៏ធំ។ គាត់នៅតែតាំងចិត្តធ្វើការងាររបស់គាត់រហូតដល់អាយុ 91 ឆ្នាំ។
គន្លឹះទី៤ របស់មហាសេដ្ឋី គឺប្រើលុយដើម្បីរកលុយ។ នៅក្នុងជីវប្រវត្តិរបស់គាត់ លោក Lee បានសរសេរថា៖ «ការចាប់ផ្តើមវិនិយោគតូចតតាចដោយលុយរសន្សំរបស់យើងគឺជាជម្រើសដ៏ត្រឹមត្រូវ។ ដើមទុននេះត្រូវតែមកពីការឧស្សាហ៍ព្យាយាម និងសន្សំសំចៃ។
សរុបសេចក្តីមក លោក Lee បានណែនាំយុវជនឱ្យជ្រើសរើសអាជីពត្រឹមត្រូវ ធ្វើការឱ្យបានល្អ ប្រើលុយដើម្បីរកលុយ និងកុំរៀបការឆាប់ពេក ៕
ដោយ៖ ភារៈ