ខេត្តក្រចេះ៖ ទីតាំងលក់សាច់សត្វព្រៃដ៍ធំមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចុះឆ្មក់បង្ក្រាបបានយ៉ាងច្រើននិងឃាត់ខ្លួនថៅកែបានម្នាក់កសាងកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។
ក្នុងប្រតិបត្តិការចុះបង្ក្របទីតាំងលក់សាច់សត្វព្រៃនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ស្ថិតនៅផ្សារស្នួល ស្រុកស្នួលខេត្តក្រចេះក្រោមការបញ្ជាពីឯកឧត្តមគឺ ប៊ុនណារ៉ា ព្រះរាជអជ្ញាខេត្តក្រចេះ និងដឹកនាំបញ្ជាសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាទីតាំងខាងលើមានលួចស្តុកនិងលក់សត្វព្រៃខុសច្បាប់សមត្ថកិច្ចបានដឹកនាំកម្លាំងចម្រុះនិងមានការបញ្ជាផ្ទាល់ពីលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះផងដែរ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់សាច់សត្វព្រៃនោះមានសមាសភាពចូលរួម៖
ទី១.-លោក ស រ៉ោ អនុប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ។
ទី២.លោក គឹម ចន្ទភារម្យ។
ទី៣.លោក ស៊ូ សារើត ប្រធានក្រុម។
ទី៤.លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល ។
ទី៥.លោកក្រឡាបញ្ជី ទូច សីណាត និង សមាជិកប្រមាណ០៩នាក់ទៀតនៃក្រុមការងារ។
ការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃនេះ ក្រោយពីមានការយល់ព្រមពីម្ចាស់លំនៅឋានឈ្មោះកែម នុន្នី អាយុ៣៩ឆ្នាំ បានឯកភាពឱ្យក្រុមកាងារត្រួតពិនិត្យ ធ្វើការឆែកឆេររុករកវត្ថុតាងបទល្មើសក្នុងបរិវេណទីតាំងខាងលើនេះផងដែរ ហើយលទ្ធផលប្រទះឃើញនិងដកហូតពិតប្រាកដបទល្មើសសត្វព្រៃ និងសំណាកសត្វព្រៃ រួមមានវត្ថុតាងដែលដកហូតបានមានដូចជា៖
ទី១.សាច់ឈ្កូស ១០គីឡូក្រាម។
ទី២.សាច់ប្រើស១៨គីឡូក្រាម។
ទី៣.សាច់ជ្រូកព្រៃ២៣គីឡូក្រាម។
ទី៤.ចាបស្រូវ១០០ក្បាល។
ទី៥.ស្នែងឈ្នូសក្បាលមួយ។
ទី៦.កន្ទុយក្ងោកមួយដុំ។
និងទី៧.សត្វទទារស់មួយចំនួនទៀត។
ក្នុងការចុះបង្ក្រាបនោះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកលក់ជាថៅកែម្ចាស់ទីតាំងនោះម្នាក់ដែលគេស្គាល់ថាឈ្មោះ ចែ នី(ហៅចែនីសត្វព្រៃ)ប្រចាំស្រុកស្នួលហើយបាននាំខ្លួនយកទៅហើយ។
ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបានោះក៏បញ្ចូនរួមទាំងវត្ថុតាងមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ជាធរមានផងដែរ៕
ដោយ ៖ ជីវ័ន្ត