អន្តរជាតិ ៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ២៨ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបពិភាក្សា ជាមួយ តំណាង មជ្ឈដ្ឋាន ឧស្សហកកម្ម និង ពាណិជ្ជកម្ម អន្តរជាតិ នៅ វិមានសភាប្រជាជនក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើង ថា ប្រទេសចិន បាន ប្រកាន់ ខ្ជាប់ នូវ ពហុភាគី និយម ដ៏ពិតប្រាកដ ដើម្បី ជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែល ប្រកប ដោយ ភាពបរិយាបន្ន និង ផ្តល់អត្ថប្រយោជន៍ជាទូទៅ ចូលរួមយ៉ាងសកម្ម ក្នុង អភិបាល កិច្ច សេដ្ឋកិច្ច សកល ក៏ដូចជា ធ្វើ កិច្ចខិតខំប្រឹងប្រែង ក្នុង ការ កសាងប្រព័ន្ធ សេដ្ឋកិច្ច ពិភព លោក បែបបើកចំហ ។ សហគ្រាស វិនិយោគពីបរទេស ជាពិសេស គឺ ក្រុមហ៊ុន ពហុជាតិ បាន និងកំពុង ដើរតួនាទីសំខាន់ ក្នុងការ គាំពារ សណ្តាប់ធ្នាប់សេដ្ឋកិច្ច ពិភព លោក ហើយ ក៏ បាន រ៉ាប់ រង ទំនួលខុសត្រូវ ដ៏ សំខាន់ ផងដែរ ។ យើងគួរ រួមគ្នាគាំពារប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី រួម គ្នា គាំពារ ស្ថិរភាព នៃ ខ្សែសង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ ផ្គត់ផ្គង់ សកល ដើម្បី ជំរុញ សកល ភាវូបនីយកម្ម សេដ្ឋកិច្ច ឱ្យ វិវឌ្ឍរីកចម្រើនឆ្ពោះទៅកាន់ ទិសដៅ ដ៏ ត្រឹម ត្រូវ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប តំណាងមជ្ឈដ្ឋានឧស្សហកកម្មនិងពាណិជ្ជកម្ម បាន កោតសរសើរខ្ពស់ ចំពោះ រដ្ឋាភិបាលចិន ដែល បានបង្ក បរិយាកាសប្រកបអាជីវកម្ម ប្រកបដោយ យុត្តិធម៌ និង ល្អ ប្រសើរ សម្រាប់ សហគ្រាស វិនិយោគពីបរទេស ។ សហគ្រាស របស់ ពួកគេ នឹង ពង្រីកការ វិនិយោគ និង កិច្ច សហប្រតិបត្តិការ នៅប្រទេសចិន យ៉ាងមុតមាំមិនងាករេ ធ្វើអាជីវកម្មយ៉ាង ស៊ី ជម្រៅ នៅ ទីផ្សារ ចិន ចូលរួម យ៉ាងសកម្ម ក្នុងដំណើរការទំនើបកម្មតាមបែបផែនចិន ដើម្បី រួម ចំណែក សម្រាប់ ការអភិវឌ្ឍ នៃ សេដ្ឋកិច្ច ពិភពលោក ៕
ដោយ ៖ សិលា