ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសសកម្មពិសេស លោក មិន ឃិន បានទទួលមរណភាព នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅឯមន្ទីរពេទ្យ ក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។ នេះបើតាមមន្រ្តីក្រសួងធម្មការ និងសាសនា ។
មន្ត្រីបានឲ្យដឹងថា លោកបណ្ឌិត មិន ឃិន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៨ឆ្នាំ ។ លោក មិន ឃិន បានធ្លាក់ខ្លួនជាបន្តបន្ទាប់ ហើយទៅព្យាបាលនៅឯប្រទេសក្រៅ ប៉ុន្តែនៅពេលនេះ ដោយជំងឺធ្ងរពេក ក៏បានទទួលមរណភាព ៕ ស សម