ព័ត៌មានទាន់ហេតុការណ៍៖

នៅ ចាំ ទេ ? ត្រី Oarfish ឬ គេ ហៅ ថា « ត្រី នាំ សញ្ញា រញ្ជួយ ដី » នេះ ឡើង មក លើគោក នៅ ឆ្នេរសមុទ្រ ថៃ និងនៅជប៉ុន !

ចែករំលែក៖

អន្តរជាតិ ៖ កាលពី ថ្ងៃ ទី ០៥ ខែមក រា ឆ្នាំ២០២៤ ត្រី Oarfish ឬ គេ ហៅ ថា « ត្រី នាំ សញ្ញា រញ្ជួយ ដី » នេះ ឡើង មក លើគោក នៅ ឆ្នេរសមុទ្រ ថៃ ។

ត្រី Oarfish ត្រូវ បាន ពលរដ្ឋ ថៃ ហៅ ថា « ត្រី នាគ » គឺជា ប្រភេទ ទឹក ជ្រៅ ដ៏ កម្រ នោះ ស្រាប់តែ ត្រូវ បាន គេ ប្រទះ ឃើញ បាន ងាប់ ជាប់ នៅ ក្នុង សំណាញ់ របស់ អ្នកនេសាទ ថៃ ដែល កំពុង នេសាទ លើ សមុទ្រ មាន ចម្ងាយ ប្រហែល ៨ ម៉ា យ ពី ខេត្ត ភូ កេ ត កាលពី ថ្ងៃ ទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គឺជា ត្រី Oarfish ទី ២ ហើយ ដែល ត្រូវ បាន គេ ប្រទះ ឃើញ ក្នុង ដែនសមុទ្រ ថៃ ។ 

ពេល នេះ គ្រោះ ធម្មជាតិ នោះ កើតឡើង មែន គឺ នៅ ថ្ងៃ ទី ២៨ ខែមីនា ២០២៥ នេះ ថៃ បាន ជួប គ្រោះ រញ្ជួយ ដីកម្រិត ៧,៤ រិច ទ័ រ ។

គួរ បញ្ជាក់ ថា ត្រី Oarfish ឬ គេ ហៅ ថា « ត្រី នាំ សញ្ញា រញ្ជួយ ដី » ត្រូវ បាន ប្រជាជន នៅ ប្រទេស ជប៉ុន ចាត់ ទុក ថា ជា ត្រី នាំ សញ្ញា នៃ គ្រោះ មហន្ដរាយ វា រមែង បង្ហាញខ្លួន ឱ្យ ឃើញ មុន ឬ ក្រោយ ពេល នៃ គ្រោះ រញ្ជួយ ដី ឬ រលក យក្ស ស៊ូ ណា មិ ។

ប៉ុន្តែ ប្រទេស មី យ៉ា ន់ ម៉ា មិន បាន ជួប ប្រទះ ត្រី Oarfish ឬ គេ ហៅ ថា « ត្រី នាំ សញ្ញា រញ្ជួយ ដី » នេះ ទេ តើ ហេតុ អ្វី ក៏ បាន រង គ្រោះ រញ្ជួយ ដី ដែរ ?

ជាធម្មតា ! ប្រផ្នូលមិនល្អ! ក្រោយប្រទះ ឃើញ ត្រី នាគ ជប៉ុន ជួប គ្រោះ រញ្ជួយ ដី ខណៈថៃកំពុងភ័យពីរលកយក្ស ស៊ូណាមិ ! ។

សូមរំលឹថា ៖ កន្លងទៅអ្នកបណ្ដាញ ទំនាក់ទំនង សង្គមនៅក្នុងប្រទេស ជប៉ុន បានបង្ហាញក្ដីព្រួយបារម្ភ ខ្លាចក្រែងកើតមានគ្រោះ មហន្តរាយរលកយក្ស ស៊ូណាមិកើត ឡើងជាថ្មី បន្ទាប់ពីត្រី មួយក្បាល ហៅថា oarfish ឡើងមកលើផ្ទៃទឹក។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅល្ងាចថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ មកដល់ពេលនេះមានរយៈពេល ៦ ឆ្នាំកន្លងផុតទៅ។ 

កន្លងទៅ ត្រីឈ្មោះ oarfish (ត្រីនាគ) មានប្រវែងជិត ៤ម៉ែត្រ បានងាប់ក្រោយ ជាប់ម៉ងរបស់អ្នកនេសាទ នៅក្បែរតំបន់ កំពង់ផែ Imizu ស្ថិតនៅភាគខាងជើង ឆ្នេរនៃខេត្ត Toyama។ ប៉ុន្តែអ្វីដែល គួរកត់សម្គាល់ការប្រទះឃើញត្រីប្រភេទនេះនៅលើ ផ្ទៃទឹកមិនមែន ជារឿងធម្មតា នោះទេសម្រាប់ប្រជាជនមួយចំនួន។

ពួកគេយល់ថា វាគឺជាសញ្ញាណអាក្រក់ ឬអាចមានគ្រោះហន្តរាយណាមួយនឹង កើតឡើងក្នុងពេលអនាគត បើសិនជាប្រទះឃើញត្រីប្រភេទនេះនៅលើផ្ទៃទឹក ឬតំបន់ទឹករាក់ ព្រោះ oarfish គឺជាប្រភេទសត្វរស់នៅក្រោមបាតសមុទ្រទឹកជ្រៅ និងកម្រឡើងមកលើ ផ្ទៃទឹកណាស់។ តែយ៉ាងណា ក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ មិនបានរក ឃើញ សញ្ញាណថា នឹងមានគ្រោះ រលកយក្សស៊ូណាមិនឹង កើតឡើង នោះទេ។

គួរជម្រាបថា កាលពី ឆ្នាំ២០១០ ត្រី oarfish ចំនួន ១០ក្បាល ត្រូវបានគេប្រទះឃើញ នៅផ្ទៃទឹក នៃតំបន់ឆ្នេរភាគខាងជើង ប្រទេសជប៉ុន ហើយ នៅខែមីនា ឆ្នាំ២០១១ មហាគ្រោះ មហន្តរាយ រលកយក្សស៊ូណាមិ ដែលបង្កឡើង ដោយគ្រោះរញ្ជួយដី កម្រិត ៩.០រ៉ិចទ័រ បានវាយប្រហា រលើប្រទេសជប៉ុន ដោយបានផ្ដាច់ជីវិតមនុស្សជិត ១៩,០០០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖