ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងថា ការផ្លាស់ប្តូរ មតិយោបល់ ទល់មុខគ្នា ថ្ងៃនេះ អាច ធ្វើឱ្យ យើងបង្កើន ការយល់ដឹង បង្កើន ចំណងមិត្តភាពនិង បង្កើនជំនឿចិត្ត

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី២៨ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិន បាន ជួបសន្ទនា ជាមួយ តំណាង មជ្ឈដ្ឋាន ឧស្សហកកម្ម និងពាណិជ្ជកម្ម អន្តរជាតិ នៅវិមានសភា ប្រជាជន ក្រុងប៉េកាំង ។

លោក Xi Jinping បានថ្លែងថា ចិនប្រកាន់ខ្ជាប់ ការដើរតាម មាគ៌ាអភិវឌ្ឍន៍ ដោយសន្តិភាព យ៉ាងមុតមាំ មិនងាករេ ជំរុញយ៉ាង សកម្មនូវ ការដោះស្រាយបញ្ហា ចំណុចក្តៅក្នុង តំបន់ និង អន្តរជាតិ ខិតខំប្រឹងប្រែង បង្កើត បរិយាកាស ខាងក្រៅដ៏ ល្អប្រសើរ សម្រាប់ ការអភិវឌ្ឍនៃ សហគ្រាស ទុនបរទេស ។ ចិនរីករាយរួម ជាមួយអ្នក ទាំងអស់គ្នានិង សហគ្រាស ទុនបរទេស ទាំងឡាយ ពង្រីក កិច្ចសហប្រតិបត្តិការ នៅក្នុង ប្រទេសចិន ដែល ប្រកបដោយ ភាពរស់រវើក ដើម្បី រួមគ្នាសរសេរ ទំព័រថ្មីមួយ ដែលផ្តល់ ផលប្រយោជន៍ ដល់គ្នាទៅ វិញទៅមក និងឈ្នះ-ឈ្នះ ។

គេហទំព័រ «CCFR China state-controlled media » លោក Ola Källenius ប្រធានក្រុម ប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Mercedes-Benz របស់ អាល្លឺម៉ង់ បានថ្លែងថា យើងជឿថា ស្របនឹង ការអនុវត្ត គោលនយោបាយ ពាក់ព័ន្ធថែម មួយកម្រិតទៀត ចិននឹង ទាក់ទាញ ការវិនិយោគ ផ្ទាល់ពីសហគ្រាស ទុនបរទេស កាន់តែច្រើន និងបន្តរួមចំណែក ដ៏សំខាន់សម្រាប់ កំណើន សេដ្ឋកិច្ចសកល ។

លោក Georges Elhedery នាយក ប្រតិបត្តិនៃ ក្រុមហ៊ុន HSBC Holdings របស់ អង់គ្លេសបាន ថ្លែងថា ពី “ផលិតដោយ ប្រទេសចិន” ដល់ “កម្លាំងផលិតកម្ម គុណភាពថ្មី” ចិនបាន សម្រេចការអភិវឌ្ឍ ក្នុង ការប្រកួតប្រជែង និងបាន រួមចំណែក ដល់ ពិភពលោក ជាប់រហូតមក យើង ពោរពេញ ទៅដោយជំនឿចិត្ត ចំពោះ ការអភិវឌ្ឍ របស់ចិន ៕

ដោយ ៖ សិលា


ចែករំលែក៖