ព័ត៌មានទាន់ហេតុការណ៍៖

អតីតមន្ត្រីរដ្ឋាករទឹកខេត្តស្ទឹងត្រែងម្នាក់ធ្វើអត្តឃាតអារកស្លាប់ចោលប្រពន្ធនិងកូន១៣នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុរសវ័យចំណាស់ម្នាក់ ដែលគេដឹងថា គឺជាអតីតមន្ត្រីរដ្ឋាករទឹកស្វយ័តខេត្តស្ទឹងត្រែងនោះ នៅគ្រានេះត្រូវគេនិយាយថា  គាត់បានសម្រេចចិត្តអារកធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ដេក ដោយបានបន្សល់ទុក នូវប្រពន្ធ៤នាក់ និងកូនប្រុស ស្រី៩នាក់ រួមជាមួយនឹងការសរសេរពាក្យបណ្តាំនៅលើជញ្ជាំង ទុកឲ្យប្រពន្ធ និងកូននោះថែមទៀត។

ហេតុការណ៍នេះ ត្រូវសមត្ថកិច្ចនិយាយថា បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅបន្ទប់ដេកក្នុងផ្ទះរបស់ខ្លួន នៅចំណុចផ្លូវបំបែក ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រធានការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្ត លោកវរៈសេនីយ៍ឯកអ៊ុក មឿន បានបា្រប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសន ដន អាយុ៦៧ឆ្នាំ មានមុខរបរជាអ្នកតបណ្តាញទឹក មានប្រពន្ធ៤នាក់ និងកូនប្រុសស្រី៩នាក់ ប៉ុន្តែ បច្ចុប្បន្ន រស់នៅជួបជុំគ្នាជាមួយប្រពន្ធ២នាក់ នៅផ្ទះជិតគ្នា នៅភូមិឃុំកើតហេតុខាងលើ ។

លោកអ៊ុក មឿន បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានធ្វើអត្តឃាតនៅក្នុងបន្ទប់ដេករបស់ខ្លួន ដោយអារកនឹងនឹងកូនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅគ្រានោះទៅ ។ លោកថា នៅក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចបានរកឃើញស្លាកស្នាមរបួស១កន្លែង និងលិខិតបណ្តាំ១សរសេរនៅលើជញ្ជាំងនោះថែមទៀត ដូច្នេះ នគរបាលជំនាញបានសន្និដ្ឋានថា បុរសនេះពិតជាបានធ្វើអត្តឃាត ដោយអារកនឹងកូនកាំបិតសម្លាប់ខ្លួនឯងយ៉ាងពិតបា្រកដ។

ស្នងការរង ទទួលបន្ទុកការិយាល័យនគរបាល កណ្តាលព្រហ្មទណ្ឌខេត្ត លោកឧត្តមសេនីយ៍ត្រីហម ប៊ុនធែល បានថ្លែងឲ្យដឹងថា នៅបន្ទាប់ពីកម្លាំងនគរបាលជំនាញខេត្ត បានធ្វើការត្រួតពិនិត្យ កោសល្យវិច្ច័យ មានគ្រូពេទ្យបង្អែកខេត្តចូលររួមផងនោះ និងក្រោមការដឹកនាំចុះពិនិត្យ ពីលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ព្រមទាំងមានការអះអាងពីក្រុមគ្រួសារ នៃសព នគរបាលខេត្តសន្និដ្ឋានថា ករណីខាងលើនោះ គឺជាការធ្វើអត្តឃាតដោយខ្លួនឯងពិតបា្រកដមែន ព្រោះនៅគ្រានោះ សមត្ថកិច្ចនគរបាល បានរកឃើញមូលហេតុដែលគួរឲ្យសង្ស័យជាច្រើន មានដូចជា ១.សាកសពកន្លងមកមានប្រពន្ធរហូតដល់ទៅ៤នាក់ កូន៩នាក់ បច្ចុប្បន្ន ប្រពន្ធរស់នៅជុំគ្នា២នាក់ រស់នៅផ្ទះជិតគ្នាមានចម្ងាយប្រហែល២៥ម៉ែត្រប៉ុណ្ណោះ ២.មានជំពាក់បំណុលអ្នកដទៃនិងធនាគារជាច្រើន ៣.នៅលើជញ្ជាំងក្តាក្នុងបន្ទប់ដេកមានសរសេរដោយផ្ទាល់ដៃនូវពាក្យ បណ្តាំថាៈ ម៉ែចេន ចែកដីឲ្យកូន ចែកដីឲ្យប្អូនផងណាចឹង និង៤.អាចខឹងកូនដោយសន្យាក្នុងការលក់ដី ថាបានប្រាក់យកមកសងបំណុលមួយចំនួន តែកូនចេះតែសន្យាថាថ្ងៃនេះថ្ងៃនោះមិនចេះចប់។

លោកថា ក្រោយពីបានពិនិត្យសាកសពរួម យើងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី តាមបញ្ជា របស់តំណាងអាយ្យកា អមសាលាដំបូងខេត្តស្ទឹងត្រែង ៕ វុឌ្ឍ ឦសាន

5 4 3 2 1 6


ចែករំលែក៖