ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាឱ្យអង្គភាពជំនាញ ត្រួតពិនិត្យភ្លាមៗ លើអាកប្បកិរិយារបស់លោកផ្កាយ១ ឈាវ មុន្នីន​ តារាតិកតុក

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាឲ្យមន្ត្រីអង្គភាពជំនាញ ត្រួតពិនិត្យលើអាកប្បកិរិយារបស់ បុគ្គល ឈ្មោះ ឈាវ មុន្នីន​ ដែលជាមន្ត្រីជាន់ខ្ពស់ពាក់ផ្កាយ១ម្នាក់​ នៅក្រសួងការពារជាតិ​ ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​ បានឱ្យដឹងថា​ កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធមរភូមិន្ទ។

មន្ត្រីនគរបាលជាតិ និងយោធិន !

បើចង់រក្សាក្របខណ្ឌរដ្ឋ(មន្ត្រីនគរបាលជាតិ និងយោធិន) ត្រូវលាលែងពីគោរមងារឧកញ៉ា ប៉ុន្តែបើចង់រក្សាគោរមងារឧកញ៉ា ត្រូវលាលែងពីក្របខណ្ឌរដ្ឋ (មន្ត្រីនគរបាលជាតិ និងយោធិន) ។ 

តាមច្បាប់ មន្ត្រីនគរបាលជាតិ និងយោធិន ដែលកំពុងបំពេញការងារតាមក្រសួង ស្ថាប័ននានារបស់រដ្ឋ ដែលទទួលបានគោរមងារឧកញ៉ាមុនព្រះរាជក្រឹត្យនេះចូលជាធរមាន «ត្រូវស្នើសុំលាឈប់ប្រើប្រាស់គោរមងារឧកញ៉ា ឬ លាឈប់ពីក្របខណ្ឌមន្ត្រីនគរបាលជាតិ និងយោធិន បន្ទាប់ពីព្រះរាជក្រឹត្យនេះចូលជាធរមាន» លើកលែងគោរមវន្តដែលមានចំណេះជំនាញពិសេសលើ វិស័យណាមួយ ហើយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចជាតិឬអន្តរជាតិ ៕

ដោយ​៖ តារា​


ចែករំលែក៖