ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រមាណ១៧០គ្រួសារនៅឃុំចន្រ្តីនិងឃុំអង្គប្រស្រែស្នើសុំពន្លឿនធ្វើបណ្ណកម្មសិទ្ធិដីធ្លីនិងផ្សព្វផ្សាយច្បាប់ភូមិបាល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ប្រតិភូតំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានចុះស្ទង់មតិ (Survey)ប្រជា ពលរដ្ឋប្រមាណ១៧០គ្រួសារនៅឃុំចន្រ្តី និងឃុំអង្គប្រស្រែក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីឈ្វេងយល់ពីការ យល់ដឹងរបស់ប្រជាពលរដ្ឋទៅលើច្បាប់ភូមិបាលដែលពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្ត មានលោក គឹម តូ ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ។

យោងតាមការស្ទង់មតិប្រជាពលរដ្ឋ នៅភូមិព្រៃកប្បាសក្នុងឃុំចន្ត្រី ភូមិ ត្រពាំងព្រីង ភូមិបឹងក្រពើភូមិបែកចាន ភូមិព្រៃរំដេញ ក្នុងឃុំអង្គប្រស្រែភាគច្រើនលោកមិនសូវយល់ដឹងពីវិស័យច្បាប់ប៉ុន្មានទេ ជាពិសេសច្បាប់ភូមិបាល។ ដូច្នេះហើយប្រជាពលរដ្ឋក៏បានសំណូមពរឲ្យក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចជួយបណ្តុះបណ្តាលនិងផ្សព្វ ផ្សាយច្បាប់ភូមិបាលដើម្បីបញ្រ្ជាបការ យល់ដឹងដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ម្យ៉ាងទៀតប្រជាពលរដ្ឋលោកស្នើសុំធ្វើបណ្ណកម្មសិទ្ធិ និងការចុះបញ្ជីដីធ្លីដើម្បីកុំឲ្យមានទំនាស់ទាស់ទែងគ្នាទៅថ្ងៃអនាគត។ ព្រោះលោកចាត់ទុកការចុះបញ្ជីដីធ្លីនិងធ្វើ បណ្ណកម្មសិទ្ធិមានសារសំខាន់សម្រាប់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក គឹម តូ ប្រធាននាយកដ្ឋាននីតិ កម្ម និងជាប្រធានប្រតិភូក៏បានថ្លែងអំណរ គុណដល់ប្រធានមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចប្រចាំ ខេត្តស្វាយរៀង អាជ្ញាធរភូមិ ឃុំ ស្រុករមាសហែកនិងអាជ្ញាធរខេត្តស្វាយរៀងដែល បានជួយសហការឲ្យដំណើរការការងារស្ទង់មតិប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន។

សូមជម្រាបថា ប្រតិភូក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចដែលចុះស្ទង់មតិប្រជាពលរដ្ឋរួមមាន លោក គឹម តូ, លោក គី ពិសិដ្ឋ, លោក ទូច កែវលតា រួមនឹងសមាជិកមួយចំនួនទៀត៕ សហការី

 

sae


ចែករំលែក៖