ព័ត៌មានទាន់ហេតុការណ៍៖

កម្មករឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងមួយក្រុមមានគ្នា៦នាក់ត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ និងរងរបួស បានមកដល់ផ្ទះវិញហើយ

ចែករំលែក៖

ខេត្តឧត្តមានជ័យ  ៖ ពលករឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូង ក្នុងទឹកដីថៃមួយក្រុម មានគ្នា៦នាក់ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ អ្នកដែលរងរបួសបានក្រុមពលរដ្ឋទៅជួយសង្រ្គោះយកមកដល់ផ្ទះវិញហើយកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។

ជនរងគ្រោះ ដែលត្រូវបានទាហានថៃបាញ់បណ្ដាលឲ្យស្លាប់ ឈ្មោះ អៀត អ៊ន អាយុ៣១ឆ្នាំរ ស់នៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជយ័ ។ រីឯនាក់រងរបួស ឈ្មោះ ហ៊ាន ពលអាយុ២៦ឆ្នាំ រស់នៅភូមិដងទង សង្កាត់កូនគ្រាល ក្រុងសំរោង ។

បើតាមការឲ្យដឹងពីកម្មករដែលរួចផុតពីគ្រាប់កាំភ្លើងទាហានថៃទាំងបួននាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង៦បាននិងកំពុងស្ពាយឈើគ្រញូងត្រឡប់វិលមកផ្ទះវិញ ពេលមកដល់ត្រង់ចំណុចកើតហេតុជិតវត្តខាវសាលាចំងាយ ពីបន្ទាយទាហានឈុតខ្មៅថៃ ៥០០ម៉ែត្រ ក៏បានជួបប្រទះនិងទាហានថៃជាច្រើនាក់ អង្គុយចាំបាញ់តែម្ដង ទើបបណ្ដាលឲ្យក្រុមកម្មករទាំង៦នាក់ បានស្លាប់ម្នាក់និងរងរបួសម្នាក់ រីឯ៤នាក់បានរត់រួចខ្លួន មកដល់ផ្ទះដោយសុវត្ថិភាព ។

ប្រភពបានឲ្យដឹងថា នៅគ្រប់ច្រករបៀង ចេញ ចូលនៅក្នុងតំបន់រគាមរមាស់ដែលមានកង កម្លាំងយោធាសឹករង ស្រុកអន្លង់វែង គ្រប់គ្រងដោយ លោក គង់ ខ្នា ឃើញថា មានពលករចេញចូលយ៉ាងអនាធិបតេយ្យ ទាំងយប់ ទាំងថ្ងៃ ដោយគេសង្សយ័ថា មានការឃុបឃិត និងត្រូវរ៉ូវគ្នានិង កងកម្លាំងប្រចាំការរបស់លោកវរះសេនីឯកគង់ ខ្នា ។

គូរបញ្ជាក់ផងដែថាចាប់តាំងពីនៅតាមបន្ទាត់ព្រុំដែនសំបូរទៅដោយចរាចរណ៍ឈើក្រញូងនិងពលករឆ្លងដែនគ្រឹកគគ្រេងធ្វើឲ្យលោកគង់ខ្នាតែងតែបញ្ជាមន្រ្តីក្រោមឱវាទគំរាមចាប់វាយខ្នោះអ្នកកាសែតដែលចុះទៅថតផ្ដិតយករូបភាពដែលជាសកម្មភាពបទល្មើសនៅតាមបន្ទាត់ព្រុំដែន។

គេចាត់ទុកការប្រើប្រាស់អំណាចយោធារបស់លោកគង់ខ្នាកន្លងមកគំរាមកំហែងបំបាក់ស្មារតីក្នុងការបញ្ចេញមត្តិគឺជាបិទបាំងនិងការពារបទល្មើសដើម្បីលាភសការះរបស់លោកដែលត្រូវរ៉ូវគ្នាជាមួយមេឈ្មួញ ទើបបណ្ដែតបណ្ដោយឲ្យពលរដ្ឋចំណាកស្រុកនិងពលរដ្ឋនៅតាមខ្សែរបន្ទាត់ព្រុំដែនជាញឹកញាប់។រហូតដល់មានករាបើកចំហរឲ្យឈ្មួញប្រម៉ូលទិញឈើនៅលើខ្នងភ្នុំទៀតផង។

ឈ្មួញទាំងនោះត្រវូបានគេស្គាល់ឈ្មោះពៅនៅជិតនិងបន្ទាយកងអនុសេនាធំលេខ៦និងឈ្មោះសម្បាត្តិជាកូនប្រសារលោកភោគភនមេបញ្ជាការកងអនុសេនាធំលេខ៧ឈ្មោះចែមុំអតីតះជាភរិយារបស់លោកចៅបូណាមេបញ្ជាការប្រចាំទិស។មេឈ្មួញទាំងអស់ខាងលើនេះហើយដែលជាដើមចមនៃការគៀងគរនាំពលករឆ្លងដែនចូលទៅកាប់ឈើក្រញូងក្នុងទឹកដីថៃដែលបណ្ដាលឲ្យស្លាប់និងរងរបួសជាច្រើននាក់មកហើយដោយគ្មាននាក់ណាយកចិត្តទុកដាក់ឡើយ។

ជាក់ស្ដែងគឺដូចជាការស្លាប់និងរបួសរបស់ពលករទាំង២នាក់ខាងលើដោយក្រុមគ្រួរសារបានបញ្ជូនទៅព្យាបាលនៅន្ទីពេទ្យអង្អែកខេត្តឧត្តមានជ័យ ៕ ប៉ែន នួន

 

saww www


ចែករំលែក៖