អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ដើម្បីគាំពារ អធិបតេយ្យភាព សន្តិសុខ និង ផលប្រយោជន៍នៃ ការអភិវឌ្ឍ របស់ ប្រទេសជាតិ អនុលោម តាម « ច្បាប់ ពាណិជ្ជកម្ម បរទេស របស់ សាធារណរដ្ឋ ប្រជាមានិត ចិន » «ច្បាប់ សន្តិសុខ ជាតិ របស់ សាធារណរដ្ឋប្រជាមានិតចិន » និង «ច្បាប់ ប្រឆាំងនឹងការដាក់ទណ្ឌកម្ម បរទេស របស់ សាធារណរដ្ឋប្រជាមានិត ចិន » ជាដើម និង ការ កំណត់ ពាក់ព័ន្ធ នៃ មាត្រា ទី១ មាត្រា ទី ៨ និង មាត្រាទី ១០ នៃ យន្តការ ការងារ អំពី បញ្ជី អង្គភាព ដែល មិន គួរឱ្យ ទុកចិត្ត ក្រសួង ពាណិជ្ជកម្មចិន បាន សម្រេច ដាក់ បញ្ចូល ក្រុមហ៊ុនសហគ្រាសចំនួន ១១ រួម មាន ក្រុមហ៊ុន Skydio Inc.ជា ដើម ទៅ ក្នុង បញ្ជី អង្គភាពដែលមិនគួរឱ្យទុកចិត្ត ហើយ ចាត់ វិធានការ ដូចខាង ក្រោម ៖
១ ហាមឃាត់ សហគ្រាស ដូច ខាង លើ ចូលរួម សកម្មភាព នាំចេញនាំចូល ពាក់ ព័ន្ធ នឹង ប្រទេស ចិន ។
២ ហាមឃាត់ សហគ្រាស ខាង លើ បន្ថែម ការ វិនិយោគ ថ្មី ក្នុងដែន ដី ប្រទេស ចិន ។
ប្រការដែលមិនមានចែងក្នុងសេចក្តីប្រកាសនេះ ត្រូវអនុវត្ត តាម «បទប្បញ្ញត្តិអំពី បញ្ជី អង្គភាព ដែលមិនគួរឱ្យទុកចិត្ត»។ សេចក្តី ប្រកាស នេះ ត្រូវ អនុវត្ត ចាប់ ពី ថ្ងៃ ប្រកាសនេះតទៅ៕
ដោយ ៖ សិលា