ប្រទេសឡាវ ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។
សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញទៅដល់ប្រទេសឡាវហើយ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphandone) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងឱកាស អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ជួបពិភាក្សាការងារជាមួយលោក Thongloun Sisoulith អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋឡាវ និងលោកបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ៕
ដោយ ៖ សិលា