ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធសារព័ត៌មាន អាមេរិកចុះផ្សាយដំណឹង ថា ៖ រដ្ឋបាល ពន្ធដារជាតិ អាមេរិក(IRSនឹងកាត់បន្ថយបុគ្គលិក ២ ម៉ឺននាក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៤ ខែមេសា តាមដំណឹង នៃប្រព័ន្ធសារព័ត៌មាន អាមេរិកបាន ឱ្យដឹងថា   រដ្ឋបាល ពន្ធដារ ជាតិ អាមេរិកនឹងចាប់ផ្តើមអនុវត្តផែនការកាត់បន្ថយបុគ្គលិក ទ្រង់ទ្រាយ ធំនៅ ថ្ងៃ ដដែល នោះ ហើយ ត្រូវ បាន គេរំពឹងថា នឹងកាត់បន្ថយឳកាស ការងារចំនួន  ២ ម៉ឺន ដែល ស្មើ នឹង ប្រហែល មួយ ភាគ បួន នៃ ចំនួន បុគ្គលិកសរុបនៅក្នុងស្ថាប័នមួយនេះ។

តាម ការ ផ្សាយ ដំណឹង បាន ឱ្យដឹងថា រដ្ឋបាល ពន្ធដារ ជាតិ អាមេរិកបាន បាត់បង់អ្នកគ្រប់គ្រង់ ជាន់ ខ្ពស់ ជាច្រើននាក់ និងបុគ្គលិករាប់ពាន់នាក់ រួមទាំងអ្នកឯកទេសទទួលបន្ទុកសវនកម្មពន្ធ ដារផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ចំណែករដូវកាលបង់ពន្ធប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិក នឹង បញ្ចប់ នៅ ថ្ងៃទី ១៥ ខែ មេសា ។ សកម្មភាព កាត់បន្ថយបុគ្គលិកលើកនេះ បានធ្វើឱ្យមន្ត្រីពន្ធដារ មាន ការ ព្រួយ បារម្ភ ថា មនុស្ស មួយចំនួននឹង ទាញ យកអត្ថប្រយោជន៍ពីការកាត់បន្ថយកម្លាំងពលកម្មរបស់ IRS ដើម្បី គេចពន្ធ ហើយនឹង បណ្តាល ឱ្យ ប្រាក់ចំណូលពន្ធរបស់ សហរដ្ឋអាមេរិក នៅ ឆ្នាំ នេះ ថយ ចុះ យ៉ាង ខ្លាំង ។

តាមដំណឹង បាន ឱ្យដឹងថា បុគ្គលិក IRS ច្រើនជាង ៤០០០ រូបបានទទួលយក “ផែនការទិញ ឱ្យ លាឈប់ ” របស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ។ បុគ្គលិក សាកល្បង ជាង ៧០០០ នាក់ទៀត ត្រូវ បាន បណ្តេញ ចេញ ប៉ុន្តែ យោង តាម សេចក្តី សម្រេច របស់ តុលាការ បុគ្គលិក ទាំងនេះ កំពុង ទទួល បាន មុខ តំណែងឡើងវិញជា បណ្តើរៗ៕

ដោយ ៖ សិលា


ចែករំលែក៖