ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ទី៥ខែមេសា២០២៥ សប្ដាហ៍នេះលោកស្រី ពេជ ចន្ទមុន្នី ស្រ្តីទីមួយកម្ពុជាបានមកដេីរកម្សាន្ដនៅផ្លូវថ្មេីរជេីង ដែលអមដំណេីរដោយភរិយារដ្ឋមន្រ្តីមួយចំនួន និងភរិយា អភិបាល រាជធានី ភ្នំពេញ ផងដែរ។
ផ្លូវ ថ្មើរ ជេីង ដែលដំណេីរការសាកល្បងកាលពីកុម្ភៈ ទទួលបានការចាប់ អារម្មណ៍ ពី ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រេីនកុះករ។
សូមបញ្ជាក់ថា ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថា ការអនុវត្តន៍ផ្លូវថ្មើរជើងមុខវាំងកំពុងទទួលបានលទ្ធផលវិជ្ជមានដោយមានភ្ញៀវមកលេងច្រើន ហើយការប្រកបអាជីវកម្មកាន់តែប្រសើរ។
លោកថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋពេញចិត្ត មកកម្សាន្តផ្លូវថ្មើរជើង ដែលជាការសាកល្បងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទាំងអស់នេះជាការគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ »។
លោក ឃួង ស្រេង សង្ឃឹមថាដំណើរការសាកល្បងនេះនឹងទទួលបានជោគជ័យហើយនឹងបន្តរៀបចំឱ្យមានរបៀបរៀបរយជាងនេះទៅទៀត ដើម្បីទាកទាញភ្ញៀវជាតិ និងអន្តរជាតិ ឱ្យចូលរួមកម្សាន្តសប្បាយ។
ចំពោះបញ្ហានេះទីតាំងចតឡាន ម៉ូតូវិញ រហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញមិនទាន់អាចរកទីតាំងបាននៅឡើយទេ តែម្ចាស់ឡានអាចផ្ញើបាននៅតាមទីតាំងឯកជនមួយចំនួននៅអតីតពន្ធនាគារតេ៣ ដោយឡែកសម្រាប់ម៉ូតូ អាចផ្ញើបាននៅសាលសន្និសីទចតុមុខ ក្នុងតម្លៃត្រឹមតែ១ពាន់រៀល៕
ដោយ ៖ សិលា