ខេត្តបន្ទាយមានជ័យ៖ ជង្រុកស្រូវ១ខ្នងទំហំ៣ម X ៥ម ធ្វើអំពើឈើប្រក់ស័ង្កសី បានក្លាយជាផេះខ្ទេចទាំងស្រុងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបុរី ។
នគរបាលបានឲ្យដឹងថា ម្ចាស់ជង្រុកស្រូវឈ្មោះ អ៊ុន មិត្ត ភេទប្រុស អាយុ៧៦ឆ្នាំ នៅភូមិតាចាន់ ឃុំស្រះរាំង ស្រុកមង្គលបុរី ។ តាមការបំភ្លឺរបស់ម្ចាស់ជង្រុកបានឲ្យដឹងថា ផ្ទះបាយគាត់ធ្វើជាប់នឹងជង្រុកស្រូវ មុនពេលកើតហេតុគាត់បានដាំបាយ ស្ល ហើយភ្លេចមិនបានពន្លត់ភ្លើងចង្រ្កាន ទើបបណ្តាលឲ្យឆេះរាលដល់ជង្រុកស្រូវ ។ ចំពោះការខូចខាតមាន១.ស្រូវ ៨ការុង, ២.អង្ករ ១ធុង, ៣.ចាន ឆ្នាំងនិងជង្រុកឆេះទាំងស្រុង ។ តែយ៉ាងណាករណីខាងលើនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះនោះឡើយ៕
ដោយ ៖ វណ្ណា