ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីនាយករដ្ឋមន្ត្រីថៃ ប្រគល់ភារកិច្ចឲ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump

ចែករំលែក៖

ប្រទេសថៃ ៖ លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra នៅថ្ងៃអាទិត្យទី៦ខែមេសានេះបានចេញសេចក្តីថ្លែងការណ៍មួយថា៖ លោកស្រីបានប្រគល់ភារកិច្ចឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira ហោះទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាពន្ធគយទៅមក ៣៦% លើប្រទេសថៃ ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump ។ លើសពីនេះលោកស្រីបញ្ជាក់ទៀតថា៖ ប្រទេសថៃគឺជាសម្ព័ន្ធមិត្ត និងជាដៃគូសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាល របស់ លោកស្រី នឹង ធ្វើ គ្រប់ យ៉ាង ដើម្បី ការពារ ផលប្រយោជន៍ ជាតិរួមទាំងសងខាង ហើយថៃនឹង បើក ទីផ្សារ ថ្មី នៅ មជ្ឈិមបូព៌ា អឺរ៉ុប និង អាស៊ី ផងដែរ។ 

ករណីមួយទៀតប្រជាពលរដ្ឋអាមេរិកបន្ត ជួបគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានក្រុមហ៊ុនរថយន្ត Tesla លោក Elon Musk។ ពលរដ្ឋអាមេរិកនៅបរទេស ក្នុងបណ្តាប្រទេសជាច្រើន ក៏ចូលរួមស្មារតីសម្តែងមតិជំទាស់នឹងនយោបាយ ដឹកនាំរបស់លោក ត្រាំ ព្រមទាំងអំពាវនាវឲ្យឈប់ទិញរថយន្ត Tesla ថែមទៀត ។

ប្រជាពលរដ្ឋអាមេរិកប្រមូលផ្តុំគ្នាតាម បណ្តាទីក្រុង និងរដ្ឋយ៉ាងហោច ៥០រដ្ឋ ដើម្បីជួប ជុំ សម្តែង មតិ ប្រឆាំង នឹង នយោបាយដឹកនាំ ទាំងក្នុងស្រុក និងក្រៅស្រុករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ បាតុកម្មគ្រានេះទៀត ក៏បន្តជំទាស់នឹងនយោបាយ កំណែទម្រង់របស់ប្រធានក្រុមហ៊ុនរថយន្ត អគ្គិសនី Tesla លោក Elon Musk ដែល ដឹកនាំស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ឈាន ទៅកាត់បន្ថយបុគ្គលិក រដ្ឋរាប់ពាន់នាក់ និង បន្ថយឬលុបចោលគម្រោងជំនួយអស់ច្រើន សន្ធឹកសន្ធាប់ ។

បាតុកម្មនៅមុខរោងចក្រផលិតរថយន្ត Tesla និងនៅទីកន្លែងតាំងលក់ធំៗ រៀបចំ ឡើងដើម្បីឃោសនាកុំឲ្យគេទិញរថយន្ត ដើរដោយចរន្តអគ្គិសនីប្រភេទ Tesla នេះ តទៅទៀត ក្នុងគោលបំណងដាក់សម្ពាធ លើលោក Elon Musk។ ការអំពាវនាវយ៉ាងដូច្នេះ មានជាហូរហែមកហើយ តាំងពីលោក ត្រាំ ឡើងកាន់អំណាចសេតវិមាន នៅថ្ងៃទី២០មករា តែអ្វីដែលគួរឲ្យសម្គាល់ គឺសកម្មភាពប្រឆាំងកាន់តែរីកធំឡើងៗជាលំដាប់។

ការជួប ជុំបាតុករ ដែល មាន មនុស្សជា ច្រើន ជាងគេ ធ្វើនៅ National Mall នៅក្រុង Washington។ នេះបើតាម Indivisible ជា ក្រុម អ្ន ករៀបចំ បាតុកម្ម ថ្ងៃសៅរ៍ ទី៥មេសា។ ក្នុង ចំណោម អ្ន ករៀបចំ បាតុកម្ម ក៏ មាន ការ ចូលរួម ពី សមាគម សហជីព និយោជិត អង្គការ សង្គមស៊ីវិលការពារសិទ្ធិមនុស្ស Humain Rights Campaign អង្គការ ការពារ បរិស្ថាន ធម្មជាតិ Greenpeace និង ក្រុម អ្នក ស្រឡាញ់ ភេទដូចគ្នា LGBTQ។

ថ្លែងប្រាប់ ទីភ្នាក់ងារ ព័ត៌មាន បារាំង AFP លោក Ezra Levin អ្ន កសម្របសម្រួល ក្រុម Indivisible បាន បញ្ជាក់ ថា បាតុកម្ម ទូទាំង ប្រទេស គ្រា នេះបង្ហាញ សារ មួយ យ៉ាង ច្បាស់ ទៅកាន់ លោក ត្រាំ លោក Musk និងសមាជិក រដ្ឋសភាមកពី គណ បក្ស សាធារណរដ្ឋ ព្រ មទាំង បក្សពួក MAGA (Make America Great Again) ថាពលរដ្ឋអាមេរិក មិន បណ្តោយ ឲ្យ ពួក គេ ជាន់ឈ្លី ប្រជាធិបតេយ្យ ជិះជាន់ សហគមន៍ បំផ្លាញ សាលារៀន និងបំពាន មិត្តភក្តិ បង ប្អូន អាមេរិក នោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖