ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ លោកសឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញ និងមន្ត្រីសង្កាត់ឃ្មួញ បានដឹកគណៈបញ្ជាការឯកភាពសង្កាត់ឃ្មួញ ចុះរដ្ឋបាលត្រួតពិនិត្យតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋាន ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកសឿន សុផាត នាយប៉ុស្តិ៍នគរបាលឃ្មួញបានឲ្យដឹងថា ដោយមានការណែនាំពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខត្រូវចុះធ្វើរដ្ឋបាលត្រួតពិនិត្យតាមខ្នងផ្ទះដើម្បីដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយបានដឹងពីបទល្មើសផ្សេងៗផងដែរដែលអាចកើតមាន។
លោកនាយប៉ុស្តិ៍ឃ្មួញបានបន្តឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យនិងធ្វើរដ្ឋបាលបានចំនួន ០១ខ្នងផ្ទះ មាន៤៥ បន្ទប់ មនុស្សស្នាក់នៅ ៤៥ បន្ទប់ មានមនុស្សសរុបចំនួន ១៣៥ នាក់ ស្រី ៦៧ នាក់ អាយុ១៨ឆ្នាំឡើង៥៧នាក់ ស្រី៤៧នាក់ ក្នុងនោះលោកក៏បានចុះផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព និង ផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន បញ្ហាផ្សេងៗ និងបានសហការផ្សព្វផ្សាយអប់រំ និងសហកាធ្វើវេទិការ ផ្ស្វពផ្សាយដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពនិងក្មេងគ្រប់អាយុ១៥ឆ្នាំឡើងអញ្ជើញមកថតអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ បានចំនួន ០១លើក មានមនុស្សនិងសិស្សចូលរួម ចំនួន២៦នាក់ ស្រីចំនួន១៥នាក់៕
ដោយ៖ ចន្ទ លីហ្សា