ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោនៅថ្ងៃទី០៧ មេសា មុនបុណ្យចូលឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីក្រោមឱវាទ បានចូលរួម ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ផ្លូវការស្ពានអាកាសមរតកតេជោ នៅថ្ងៃទី០៧ មេសា មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។ 

      ស្ពានអាកាសមរតកតេជោ នឹងសម្ពោធដាក់ឲ្យិប្រើបាស់ជាផ្លូវការនៅថ្ងៃទី៧មេសា ឆ្នាំ២០២៥មុនបុណ្យចូលឆ្នាំ រសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២៥ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ ទឹកម្ចាស់ដីសុំសេចក្តីសុខសេចក្តីចំរើនសំរាប់ពិធីសម្ពោធដាក់ឲ្យិប្រើប្រាស់ស្ពានអាកាសមរតកតេជោ ។

     ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឪ្យិជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យិមានក្តីសុខសប្បាយ។

      ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។   

លោកស្រីដោ សម្ផស្សនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឪ្យិដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើ  ដំណើរទៅមក  ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូល   ឆ្នាំ, បុណ្យអុំទូកជាដើម។ពិធីភ្ជាប់ស្ពានមរតកតេជោជំហ៊ានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នក ឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ស្ពានមរតកតេជោនឹងរៀបចំពិធីសម្ពោធដាក់ឲ្យិប្រើប្រាស់ជាផ្លូវការនាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះទៅតាមការគ្រោងទុកក្រោម  អធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា  ចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទ័មុនី៕

ដោយ ៖ សំរិត


ចែករំលែក៖