ព័ត៌មានទាន់ហេតុការណ៍៖

លោក សម សេរី ពិតជារំភើបរីករាយឥតឧបមាដែលទទួលបានការលើកលែងទោសជាផ្លូវការដោយប្រមុខរដ្ឋស្តីទី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសំណេរផ្ទាល់ខ្លួន លោក សម សេរី  បង្ហាញពីក្តីរំភើបរីករាយឥតឧបមានៅថ្ងៃនេះ ដែលទទួលបានការលើកលែងទោសជាផ្លូវការដោយប្រមុខរដ្ឋស្តីទី។ លោកថា ៖ ខ្ញុំបាទ សម សេរី ពិតជារំភើបរីករាយឥតឧបមានៅថ្ងៃនេះ ដែលទទួលបានការលើកលែងទោសជាផ្លូវការដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាព្រិទ្ធាចារ្យ ស្រឡាញ់ប្រទេសជាតិ និងសន្តិភាព ទឹកចិត្តប្រកបដោយគុណធម៌សន្តោសប្រណីលើកលែងទោសដល់រូបខ្ញុំនិងសមាជិក។

ក្នុងឱកាសនេះខ្ញុំសូមអរគុណដល់ប្រទេសដាណឺម៉ាក EU ,US,UK និងមិត្តភក្តិអន្តរជាតិទាំងអស់ដែលបានជួយនិងគាំទ្ររូបខ្ញុំ សម សេរី ជាពិសេសបងប្អូនខ្មែរ ដែលបានគាំទ្រកន្លងមក។

ចាប់ពីពេលនេះទៅប្រទេសខ្មែរលែងមានវិបត្តិនយោបាយទៀតហើយ និងមានសុខសន្តិភាព រីកចម្រើនជាលំដាប់។

សូមអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា!

សូមអរគុណ

សម សេរី ៕

ដោយ ៖ សិលា


ចែករំលែក៖