ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល នឹងសហការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល នឹងសហការរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី «លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»។ 

ពិធីនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកដោយ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ 

សិក្ខាសាលានេះ នឹងមានការរៀបចំបទបង្ហាញរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ចំនួន២ រួមមាន៖

 (១) បទបង្ហាញស្តីពី«ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ។

និង (២) បទបង្ហាញស្តីពី«ខ្លឹមសារទាំងស្រុងនៃ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល»៕

ដោយ ៖ សិលា


ចែករំលែក៖