ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម! កងកម្លាំងសហការទប់ស្កាត់លៀសខុសច្បាប់ជិត១០០តោន នៅស្រុកក្រគរ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍នាយប់ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះថា យ៉ាងហោចណាស់កងកម្លាំងប្រដាប់ដោយអាវុធ(យោធា)ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ែន សុខឃឿន នាយការិល័យទី២ នៃកងពលលេខ៥៣ សហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ទប់ស្កាត់លៀស ដែលគេសង្ស័យគ្មានលិខិតអនុញ្ញាតិប្រមាណជិត១០០តោន ពីសំណាក់ឈ្មួញមុខដដែលៗនៅស្រុកក្រគរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ ។ 

ពាក់ព័ន្ធព័ត៌មានកងកម្លាំងសហការបង្រ្កាបបទល្មើសធនធានជលផលខាងលើ រងចាំព័ត៌មានលម្អិតនៅពេលក្រោយ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖