ព័ត៌មានទាន់ហេតុការណ៍៖

Southampton ធ្លាក់ចេញពី Premier League បន្ទាប់ពីចាញ់ Tottenham 3-1ខណៈនៅសល់៧ប្រកួតទើបចប់រដូវកាល

ចែករំលែក៖

អន្ដរជាតិ៖ ក្រុមSouthampton បានក្លាយទៅជាក្រុមដំបូងគេដែលធ្លាក់ចេញពី ក្របខ័ណ្ឌPremier League បន្ទាប់ពីចាញ់ Tottenham 3-1ទៅលេងនៅChampionship នៅរដូវកាលក្រោយ។

ក្រុមដែលដឹកនាំដោយលោក Ivan Juric នេះក៏បានក្លាយជាក្រុមដំបូងគេនៅ Premier League ដែលត្រូវបានកាត់ចោល ដោយមានការប្រកួតរហូតដល់ 7 ប្រកួតទៀត។

Southampton ទទួលបាន១០ពិន្ទុប៉ុណ្ណោះក្នុងចំណោម៣១ប្រកួតចំណែកក្រុមបាតតារាងទី៤Wolvesមាន៣២ពិន្ទុ ទោះបីជាក្រុម Southampton ឈ្នះទាំ៧ប្រកួតចុងក្រោយក៏មិនសង្គ្រោះខ្លួនឯងបានទេ។

នៅក្នុងប្រវត្តិសាស្រ្តអង់គ្លេសPremier League មានតែDerby និង Huddersfield រក្សាកំណត់ត្រារួមគ្នាសម្រាប់ការកាត់ចោលលឿនបំផុតបន្ទាប់ពី 32 ប្រកួត។ ប៉ុន្តែពេលនេះ Southampton បានបង្កើតកំណត់ត្រាថ្មី៕

ដោយ៖ធីរីណា


ចែករំលែក៖