អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កងកម្លាំងប្រដាប់អាវុធ Houthi របស់ យេម៉ែន បានប្រកាសនៅថ្ងៃទី ៦ ខែ មេសា ថា កងទ័ព អាមេរិកបានធ្វើ ការវាយប្រហារតាម អាកាសទៅលើគោលដៅមួយក្នុងរដ្ឋធានី Sana’a របស់យេម៉ែននៅយប់ថ្ងៃដដែល នោះ ដែល បានសម្លាប់មនុស្ស ៤ នាក់ និង ១៦ នាក់ផ្សេងទៀត រងរបួស។ នៅ ថ្ងៃទី ៥ និង ព្រឹកព្រលឹមថ្ងៃទី ៦ ខែមេសា កងទ័ព អាមេរិកបានធ្វើ ការវាយប្រហារតាមអាកាសជាច្រើនលើក ទៅលើតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយក្រុម Houthi ។
គេហទំព័រ «CCFR China state-controlled media » គួរ បញ្ជាក់ ថា ពេល ថ្មីៗនេះ សហរដ្ឋអាមេរិកបានធ្វើ ការវាយប្រហារតាមអាកាសលើកងកម្លាំងប្រដាប់អាវុធ Houthi ជា បន្តបន្ទាប់ និងបានប្រមូលផ្តុំកង កម្លាំង វាយប្រហារនៅមជ្ឈិមបូព៌ា បូក រួមទាំង យន្តហោះទម្លាក់ គ្រាប់បែក បំបាំងកាយ និង នាវាផ្ទុកយន្តហោះជាដើម ដើម្បីដាក់ “សម្ពាធខ្លាំង ” លើអ៊ីរ៉ង់។ មន្ត្រីអ៊ីរ៉ង់បានថ្លែង កាលពីថ្ងៃទី ៦ ខែ មេសា ថា អ៊ីរ៉ង់បានជូនដំណឹងដល់ប្រទេសជិតខាងរបស់ខ្លួនរួច ហើយ ថា ប្រសិនបើពួកគេបើកដែនអាកាសរបស់ខ្លួន ដើម្បី គាំទ្រសហរដ្ឋអាមេរិក ក្នុងការប្រើកម្លាំងអាវុធ ចំពោះ អ៊ីរ៉ង់ នោះពួក គេ នឹងត្រូវ ទទួល “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” ៕
ដោយ ៖ សិលា