អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សំដៅចំពោះ ទង្វើអនុត្តរភាព របស់ភាគីអាមេរិក ដែល ដំឡើង “ពន្ធ គយ ស្មើ គ្នា” ចំពោះ ដៃ គូ ពាណិជ្ជកម្មទាំងអស់ ភាគីចិនបាន ចេញផ្សាយ 《គោលជំហរ របស់ រដ្ឋាភិបាលចិន ស្តី ពី ការ ប្រឆាំង នឹង ការប្រើប្រាស់ វិធានការ ពន្ធគយយ៉ាង អនាធិបតេយ្យ របស់ សហរដ្ឋអាមេរិក》 កាល ពី ថ្ងៃទី៥ ខែមេសា ។ គេហទំព័រ «CCFR China state-controlled media » ឯកសារដែល មានអក្សរ ជាង១ពាន់ បានលើកឡើងថា ភាគីអាមេរិក ចាត់ ទុក ពន្ធ គយជាអាវុធ សម្រាប់ដាក់សម្ពាធ កម្រិតខ្ពស់បំផុត និងស្វែងរក ផល ប្រយោជ ន៍ ផ្ទាល់ ខ្លួន គឺ ជា ទង្វើប្រកបដោយ ឯកតោភាគីនិយម ការពារនិយម និងអនុត្តរភាព ខាង សេដ្ឋ កិច្ចដ៏ សុទ្ធ សាធ ហើយ គូសបញ្ជាក់ថា ចិន មិន ចង់ បង្ក រឿងហេតុ តែ ក៏មិនខ្លាច រឿងអ្វីដែរ អនុវត្ត គោលនយោបាយ ធ្វើ សេរីភាវូបនីយកម្ម និង កិច្ច សម្រួល ពាណិ ជ្ជ កម្ម និង ការ បណ្តាក់ ទុន កម្រិត ខ្ពស់ ដើម្បីចែក រំលែកកាលានុវត្តភាព អភិវឌ្ឍន៍ ជា មួយ ពិភពលោក ក៏ ដូច ជា សម្រេច បាននូវ ការផ្តល់ ផលប្រយោជន៍ ដល់ គ្នាទៅវិញ ទៅ មក និង ឈ្នះ -ឈ្នះ ។
គេហទំព័រ «CCFR China state-controlled media » ឆ្លងតាម រយៈឯកសារ ច្បាប់ នេះ អ្នកផង ទាំងពួង បានឃើញ យ៉ាងច្បាស់ លាស់នូវ អកប្ប កិរិ យា របស់ភាគីចិន ដែល ប្រឆាំងនឹង អនុត្តរភាព និង ប្រកាន់ ខ្ជាប់ សមភាព និង សច្ចភាព ។
គេហទំព័រ «CCFR China state-controlled media » ខណៈ ពេលបាន ត្អូញត្អែរ ថា ពិភពលោក ទាំង មូល បាន កេង ចំណេញលើ ខ្លួន ឯង ភាគី អាមេ រិក បាន មួលបង្កាច់ ការពិតមួយដោយ ចេតនា ពោល គឺ សហរដ្ឋ អា មេ រិក ទើបជា អ្នក ទទួល បាន ផលប្រយោជន៍ ដ៏ធំបំផុតពី ប្រព័ន្ធ ពាណិជ្ជកម្មសេរី ពិភពលោក បន្ទាប់ ពី សង្គ្រាម លោក លើកទីពីរ ។ សូម យកកិច្ចសហប្រតិបត្តិការ រវាងចិននិង អាមេរិក ជា ឧទា ហរ ណ៍ ចាប់ ពី បង្កើតទំនាក់ទំនង ផ្លូវទូតនៅឆ្នាំ ១៩៧៩មក សហរដ្ឋ អាមេរិក ទទួល បាន ផល ប្រយោ ជន៍ ជា ច្រើន ពីកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន និង អា មេ រិក ។ តាម ទិន្ន ន័យ នៃនាយកដ្ឋាន វិភាគសេដ្ឋកិច្ច របស់អាមេរិក ឱ្យដឹងថា នៅឆ្នាំ២០២៣ ការ នាំ ចេញ សេវា កម្ម អាមេរិកចំពោះ ប្រទេសចិន មានតម្លៃ៤ម៉ឺន៦ ពាន់៧២០ លានដុល្លារអា មេ រិក អតិ រេក ពាណិ ជ្ជកម្មសេវាកម្ម ចំពោះចិនគឺ ២ម៉ឺន៦ពាន់ ៥៧០ លានដុល្លារអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » យ៉ាង ណាមិញ ភាគីអាមេរិក ទទួលបាន ចំណេញហើយ តែ នៅតែអះអាង ថាខ្លួន ខាត បង់ យ៉ាង ច្រើន ដែលតែង តែគំរាម កំហែង និង ឆបោកប្រទេសដទៃ តាមរយៈពន្ធ គយ ប៉ុនប៉ង ព្យា យាម លះបង់ផលប្រយោជន៍ ពិភពលោក ដើម្បីបម្រើ អនុត្តរភាព អា មេ រិក ។ “ទង្វើរបស់អា មេ រិក គឺ ជាកំហុស ចេញពី ឭសគល់ មួយ ដែលមាន ភាពលំអៀង និង គ្មាន មនោសញ្ចេតនា ” “បំផ្លា ញ ប្រព័ន្ធ ពាណិជ្ជកម្មសកល ” “នឹងបង្ក ការវាយប្រហារដ៏ ធ្ងន់ធ្ងរដល់ សេដ្ឋកិច្ចទូទាំង ពិភព លោក ” ។ល ។ ប៉ុន្មានថ្ងៃ កន្លងទៅនេះ សហភាពអឺរ៉ុប បារាំង អង់គ្លេស អ៊ីតាលី ជប៉ុន អូស្ត្រា លី សិង្ហ បុរី អាហ្វ្រិក ខាងត្បូងនិង កាណាដាជាដើម បាន រិះគន់យ៉ាង ខ្លាំង ក្លា ចំពោះការ ដំឡើង ពន្ធ គយ របស់ អាមេរិក ជា បន្ត បន្ទាប់ ។ ឯកសារជា គោលជំហររបស់ភាគីចិន បាន បង្ហាញ យ៉ាង ច្បាស់ លាស់ ថា កិច្ចការលើ ផ្ទៃអន្តរជាតិគួរ ត្រូវបាន ដោះស្រាយ ដោយមនុស្ស គ្រប់ គ្នា តាម រយៈ ការពិគ្រោះ ពិភាក្សា ហើយអនាគត និងជោគវាសនា របស់ពិភពលោកគួរ ត្រូវបាន ក្តាប់ ជាប់ រួម គ្នា ដោយប្រទេស ទាំងអស់ ”។នេះបានឆ្លុះ បញ្ចាំង ពីបំណងរួម នៃសហគមន៍អន្តរ ជាតិ និង បង្ហាញ ពី គោលជំហរដ៏ ជាប់ លាប់ របស់ភាគីចិន ដែលនិយាយ សម្តីយុត្តិធម៌ និង ធ្វើ រឿង យុត្តិ ធម៌ ជាប់រហូតមក ។
ប្រវត្តិសាស្ត្រ បាន វិវឌ្ឍ ទៅមុខ ជា លំដាប់ ។ តើអ្នកណា ជាអ្នកបំផ្លាញ ក្បួន ច្បាប់ អន្តរ ជាតិ អ្នក ណាជាអ្នក គាំពារ ក្បួន ច្បាប់ អន្តរជាតិ ? តើ អ្នកណាធ្វើ រឿង អាក្រក់ អ្នកណាធ្វើ រឿង សច្ច ធម៌? តើ អ្នកណា កំពុងដើរ បញ្ច្រាសនឹង និន្នាការ ប្រវត្តិសាស្ត្រ អ្នកណាឈរ នៅ ប៉ែក ត្រឹម ត្រូវ នៃ ប្រវតិ្តសាស្ត្រ? ចម្លើយ គឺច្បាស់លាស់ ណាស់ ។ ពិភពលោក ត្រូវការយុត្តិធម៌ មិន ត្រូ វ ការ អនុត្តរភាព ឡើយ ។ នេះ ជាការ បង្ហាញ យ៉ាង ច្បាស់ លាស់ របស់ចិន ហើយក៏ជា សំឡេង រួម របស់ សហគមន៍អន្តរជាតិ ផង ដែរ ៕
ដោយ ៖ សិលា