ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី សូមចូលមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យបានច្រើនកុះករ

ចែករំលែក៖

ខេត្តស្វាយរៀង:រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី សូមចូលមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យបានច្រើនកុះករព្រោះថា រដ្ឋបាលខេត្ត បានត្រៀមខ្លួនរួចជាស្រេច មិនថាការងាររៀបចំតុបតែលម្អទីក្រុងសណ្តាប់ធ្នាប់សាធារណៈនិងកម្មវិធីកម្សាន្តសប្បាយនានាផងដែរ។

ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខេត្តស្វាយរៀង នឹងបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ តាមរយៈព្រឹត្តិការណ៍ «សង្ក្រាន្តខេត្តស្វាយរៀង»។ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តឆ្នាំនេះ រដ្ឋបាលខេត្ត នឹងរៀបចំស្ដង់ពិព័រណ៍ទំនិញជាច្រើនមុខ រួមទាំងការប្រគំតន្ត្រីសម័យ ការលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ការបាញ់ទឹក បាញ់កាំស្រួច និងកម្មវិធីសប្បាយៗជាច្រើនទៀត។

សូមបញ្ជាក់ថា គិត មកដល់ថ្ងៃទី៧ខែមេសាឆ្នាំ២០២៥ អាជ្ញាធរខេត្តស្វាយរៀង កំពុងតែមមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី នៅមុខមាត់ទន្លេវៃគោ ក្រុងស្វាយរៀងរួមទាំងតុបតែងគ្រឿងលម្អផ្សេងៗ មានដូចជា ភ្លើងពណ៌ចម្រុះ ការតាំងឧបករណ៍ តាមដងផ្លូវ

ខណៈដល់ក្រុមការងារគ្រប់ផ្នែក កំពុងពន្លឿនការរៀបចំតុបតែងភ្លើងលម្អ រុំ និងចងអំពូលតាមដើមឈើ នៅទីតាំងប្រារព្ធពិធីផ្សេងៗ និងនៅសាលាខេត្ត ឱ្យមានសោភ័ណភាពស្រស់បំព្រង ទន្ទឹមនឹងនេះ សូមពុកម៉ែបងប្អូន កុំចោលសំរាមពាសវាល ពាសកាលត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីធ្វើអោយមានអនាម័យបរិស្ថានល្អ៕

ដោយ៖សុថាន


ចែករំលែក៖