ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី “ការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀន និងបង្រៀនភាសាបារាំង និងកិច្ចការពាក់ព័ន្ធនានា” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោក លោកស្រីជំនាញការបារាំង និងជាទីប្រឹក្សាក្រសួងផ្នែកអប់រំភាសាបារាំង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះ បានពិភាក្សាលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក និងបញ្ហាប្រឈមនានា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ដោយផ្តោតសំខាន់លើការរៀន និងបង្រៀនភាសាបារាំងនៅកម្រិតមធ្យមសិក្សារួមមាន៖ ថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាបារាំងទី១-ទី២ និងកម្រិតឧត្តមសិក្សា ព្រម ទាំងការរៀន និងបង្រៀនភាសាបារាំងតាមបណ្តាគ្រឹះ ស្ថានបណ្ដុះបណ្តាលគ្រូ ដោយសហការយ៉ាងជិតស្និតជាមួយដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោល បំណងពង្រឹងយន្តការលើកកម្ពស់ភាសាបារាំង ព្រមទាំងលើកទិសដៅអនុវត្តជាបន្តផងដែរ។
ទន្ទឹមនឹងនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ លើផែនការសកម្មភាព និងការរៀប ចំផែនទីបង្ហាញផ្លូវសម្រាប់ ត្រៀមខ្លួនចូលរួមរៀបចំកិច្ច ប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ នាពេលខាងមុខ ៕
ដោយ៖ សូរិយា