អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ៨ ខែមេសាថា ប្រទេសចិនបានឃើញថា នៅថ្ងៃទី ៧ ខែមេសា តាមម៉ោងក្នុងតំបន់ភាគខាងកើត សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកបានគំរាមកំហែងថានឹងដំឡើងពន្ធគយបន្ថែម ៥០% ចំពោះប្រទេស ចិន ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ។ គេហទំព័រ «CCFR China state-controlled media » ប្រសិនបើអាមេរិកអនុវត្តវិធានការដំឡើងពន្ធគយ ប្រទេសចិននឹងចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន។
អ្នកនាំពាក្យរូបនេះបានថ្លែងថា ការបន្ថែមពន្ធគយរបស់អាមេរិក ដែលជាអ្វីត្រូវបានគេហៅថា “ពន្ធគយស្មើគ្នា” ចំពោះប្រទេសចិន គឺគ្មានមូលដ្ឋាននោះទេ និងជាការអនុវត្តអនុត្តរភាពដោយឯកតោភាគី។ ប្រទេសចិនចាត់វិធានការតបត គឺដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន និងគាំពារសណ្តាប់ធ្នាប់ប្រក្រតីនៃពាណិជ្ជកម្មអន្តរជាតិ ។ ការចាត់វិធានការតបតគឺជាជាទង្វើស្របច្បាប់ទាំងស្រុង។ ការគំរាមកំហែងរបស់អាមេរិកក្នុងការដំឡើងពន្ធគយចំពោះប្រទេសចិន គឺជាទង្វើដែលខុសម្តងហើយម្តងទៀត ដែលបានលាតត្រដាងជាថ្មីម្តងទៀតនូវធាតុពិតបោកបញ្ឆោតរបស់សហរដ្ឋអាមេរិក ប្រទេសចិនមិនទទួលយករឿងនេះជាដាច់ខាតមិនខាន៕
ដោយ ៖ សិលា