ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគ៖ធាតុពិតនៃគោលនយោបាយ “ពន្ធគយស្មើគ្នា”របស់អាមេរិក គឺអនុត្តរភាពលើពន្ធគយ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បន្ទាប់ពី រដ្ឋាភិបាល អាមេរិក ប្រកាស គោលនយោបាយពន្ធគយថ្មី នៅថ្ងៃទី ២ ខែ មេសា មក បាន រង ការ ប្រឆាំង និងរិះគន់ ពី បណ្តាភាគីនានា នៅទូទាំង ពិភពលោក ទីផ្សារ ហិរញ្ញវត្ថុ ទូទាំង ពិភពលោក ក្នុ ងនោះ ក៏បូក រួម ទាំង អាមេរិក ផង ដែរកើត មាន ភាពរង្គោះរង្គើ យ៉ាង ខ្លាំង ។ គោលនយោបាយពន្ធគយថ្មី របស់អាមេរិក មិន ត្រឹម តែ បាន បំផ្លាញ ដល់ ផល ប្រយោជន៍ របស់ប្រទេស ផ្សេង ទៀត ប៉ុណ្ណោះ ថែម ទាំង ក៏បាន នាំមក នូវ ឥទ្ធិពល អវិជ្ជមាន ជា ច្រើន ដល់ សេដ្ឋកិច្ចជាតិ និង ផលប្រយោជន៍ របស់ប្រជាជ ន អាមេរិក ផង ដែរ ។

គេហទំព័រ «CCFR China state-controlled media » អាមេរិក បាន ប្រកាស ថា ការ អនុវត្ត “ពន្ធគយ ស្មើ គ្នា ” គឺដើម្បីកែតម្រូវ សភាពការណ៍ ដែល អាមេរិករងការខាតបង់ក្នុងពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែពាក្យសំដី នេះ គឺ គ្មាន ទី សំអាង អ្វីទាល់តែសោះ ។ ពាក្យ សំដី របស់ អាមេរិក ដែល ហៅថា “រង ការ ខាត បង់” មិន អើពើនឹង លទ្ធផល តុល្យភាពផល ប្រយោជន៍ ដែល កិច្ច ចរចា ពាណិជ្ជកម្ម ពហុភាគី បានឈាន ដល់ ក្នុង រយៈពេល ជា ច្រើន ឆ្នាំ ហើយ ក៏មិន អើពើនឹង ការ ពិត ជាក់ស្ដែង ពោលគឺអាមេរិក ទទួល បាន ផល ប្រយោជន៍យ៉ាង ច្រើនពី ពាណិជ្ជកម្ម អន្តរជាតិ ក្នុ ង រយៈពេលជា ច្រើន ឆ្នាំ ។ ដូច្នេះ តាម ពិត ទៅ តក្កវិទ្យារបស់ “ពន្ធគយ ស្មើគ្នា ”របស់អាមេរិក គឺ ប្រើ អំណាច អនុត្តរភាព ជិះជាន់ អ្នក ទន់ខ្សោយ យក ឯកតោភាគី ជំនួស ពហុភាគី ដែល ជា អនុត្តរភាពលើ ពន្ធគយ ដ៏ សុទ្ធ សាធ ។ ដូចទស្សនាវដ្តី « The Economist » របស់ អង់គ្លេស បាន លើក ឡើង ថា គោលនយោបាយ ពាណិជ្ជកម្ម របស់ អាមេរិក កំពុង ដើរត្រឡប់ថយក្រោយ ទៅរក សតវត្សរ៍ទី ១៩វិញ គោល នយោបាយ នេះ បាន មើលរំលងពី ភាពរុង រឿង ថ្កុំ ថ្កើង មិន ធ្លាប់មាន របស់ អាមេរិក ។

គេហទំព័រ «CCFR China state-controlled media » ទាក់ទិន នឹង អ្វីដែល ហៅថា គោលនយោបាយ “ពន្ធគយ ស្មើ គ្នា ”របស់អាមេរិក ប្រទេស ចិន បាន ចាត់ វិធានការ តបតវិញ ដ៏ចាំបាច់ ភ្លា មៗ ដើម្បីគាំពារ យ៉ង មុត មាំ នូវ ផល ប្រយោជន៍ ស្រប ច្បាប់ និង សិទ្ធិ អភិវឌ្ឍ ន៍ របស់ ខ្លួន ។ គោលជំហរ របស់ ចិន អំពី សង្គ្រាម ពាណិជ្ជកម្ម គឺជាប់លាប់ និង ជាក់លាក់ ពោល គឺ ចិន មិន ចង់ ប្រយុទ្ធ តែ ក៏មិន ខ្លាច នឹង ប្រយុទ្ធដែរ នៅ ពេល ដ៏ចាំបាច់ ត្រូវចេញប្រយុទ្ធដោយខានពុំបាន ។ អាមេរិក ដាក់ ចេញ អ្វីដែល ហៅថា វិធានការ “ពន្ធគយ ស្មើ គ្នា ” ចិន ច្បាស់ជា អនុវត្ត វិធានការតបតវិញ ស្មើ គ្នា ជា មិន ខាន ។

គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន បាន ដាក់ពាក្យ បណ្ដឹង ទៅ កាន់ យន្តការ ដោះស្រាយ វិវាទ របស់ អង្គការ ពាណិជ្ជកម្មពិភពលោក ។ ទង្វើ របស់ អាមេរិក បាន ល្មើស នឹង ច្បាប់កំណត់នៃ អង្គការ ពាណិជ្ជកម្ម ពិភពលោក បាន បង្ខូច ដល់ សិទ្ធិ និង ផល ប្រយោជន៍ ស្រប ច្បាប់ របស់ សមាជិក ផ្សេងទៀត បាន បំផ្លាញ ដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានច្បាប់កំណត់ជាមូលដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិលើ វិស័យ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ហើយ ក៏បាន បំផ្លាញ ដល់ ស្ថិរភាព នៃ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច និង ពាណិជ្ជកម្មសកល ទៀត ផង ។

គេហទំព័រ «CCFR China state-controlled media » ក្នុ ងក្របខណ្ឌ ពិភពលោក គោលនយោបាយ “ពន្ធគយ ស្មើ គ្នា ”របស់ អាមេរិក រង ការធ្វើ ពហិការការយ៉ាង ទូលំទូលាយ ។ លោកស្រី Ursula von der Leyen ប្រធាន គណៈកម្មាធិការ សហភាពអឺរ៉ុបបានព្រមានថា សហភាពអឺរ៉ុបបាន ត្រៀមខ្លួនរួចរាល់ ដើម្បី ឆ្លើយ តប នឹង គោលនយោបាយ “ពន្ធគយស្មើគ្នា”ថ្មី របស់ អាមេរិក ហើយ ដាស់តឿន អាមេរិក ដោះ ស្រាយ កង្វល់ តាមរយៈកិច្ច សន្ទនា ។ លោកស្រី Karin Keller-Sutter ប្រធាន សហព័ន្ធ ស្វ៊ីស បា ន លើក ឡើង ថា ផល ប្រយោជន៍ សេដ្ឋកិច្ច ជាតិ ក្នុង រយៈពេល យូរ សំខាន់ បំផុត ការ គោរព ច្បាប់ អន្តរជាតិ និង សេរីភាពពាណិជ្ជកម្មនៅតែជា តម្លៃ ស្នូល ។ រដ្ឋាភិបាល ប្រេស៊ីល បាន ថ្លែង ថា កំពុង វាយ តម្លៃ ចំពោះសកម្មភាព ដែល អាច ធ្វើ បាន ទាំង អស់ ដើម្បី ធានា ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ក្នុង ពាណិជ្ជកម្ម ទ្វេភាគី ក្នុ ងនោះ បូក រួម ទាំង ដាក់ ពាក្យ បណ្តឹង ទៅកាន់ អង្គការ ពាណិជ្ជកម្ម សកលលោក ដើម្បីគាំពារ ផល ប្រយោជ៍ស្រប ច្បាប់ របស់ប្រទេស ជាតិ ។

គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា ការ អភិវឌ្ឍជា សិទ្ធិ ទូទៅ របស់ បណ្តា ប្រទេស នានា លើ ពិភពលោក មិន មែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសមួយចំនួនតូចឡើយ ។ កិច្ច ការ ផ្ទៃអន្តរជាតិ ត្រូវ ពិគ្រោះ ពិភាក្សា រួម ដោយបណ្តាប្រទេស នានា ជោគវាសនា របស់ សកលលោក ត្រូវ ក្តាប់ជាប់ ដោយបណ្តា ប្រទេស នានា ផង ដែរ ។ ដាស់តឿន អាមេរិកប្រញាប់ កែតម្រូវ ទង្វើ ខុស ឆ្គង ធ្វើ ពិគ្រោះពិភាក្សា ស្មើគ្នា ជា មួយ ដៃគូពាណិជ្ជកម្ម ក្នុ ងន័យ ដោះ ស្រាយ វិវាទដោយ សម ស្រប និង ផ្តល់ សុខសុភមង្គលនិងផលប្រយោជន៍ជូនដល់ប្រជាជននៃ ប្រទេស នានា ៕

ដោយ ៖ សិលា


ចែករំលែក៖