អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាបានប្រកាសព័ត៌មាន កាលពីថ្ងៃទី ៧ ខែ មេសា ថា គិតត្រឹមល្ងាចថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៥ តាម ម៉ោង ក្នុងតំបន់ គ្រោះ រញ្ជួយដីដ៏ខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបណ្តាលឱ្យមនុស្សចំនួន ៣៦០០ នាក់ស្លាប់បាត់បង់ជីវិត និង ៥០១៧ នាក់រងរបួស ក្រៅពីនេះ នៅ មាន មនុស្ស ១៦០ នាក់ទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ ខ្លួន ៕
ដោយ ៖ សិលា