ព័ត៌មានទាន់ហេតុការណ៍៖

សហភាពអឺរ៉ុបត្រៀមវាយបកវិញ! លោកTrump បដិសេធផ្អាកគោលនយោបាយពន្ធគយ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Maroš Šefčović សមាជិកគណៈកម្មធិការសហភាពអឺរ៉ុប ទទួលបន្ទុកសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានថ្លែងកាលពីថ្ងៃទី ៧ ខែមេសាថា សហភាពអឺរ៉ុប ត្រៀមនឹងប្រើប្រាស់ រាល់”មធ្យោបាយការពារខាងពាណិជ្ជកម្មទាំងអស់” ដើម្បីឆ្លើយតប ផលប៉ះពាល់ដែលបណ្តាលមកពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ហើយនឹងអនុវត្តវិធានការជុំទីមួយចាប់ពីថ្ងៃទី ១៥ ខែមេសា តទៅ ដើម្បីប្រឆាំងនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ។

គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា ដោយសារតែអ្នកវិនិយោគបានព្រួយបារម្ភលើអ្វីដែល ហៅថា “ពន្ធគយស្មើគ្នា” របស់សហរដ្ឋអាមេរិកថានឹងបង្កើនហានិភ័យនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ទើបទីផ្សារភាគហ៊ុនសកលបានលេចចេញទិដ្ឋភាព “ថ្ងៃចន្ទពណ៌ខ្មៅ” កាលពីថ្ងៃទី ៧ ខែមេសា ។ លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃដដែលនោះថា លោកនឹងមិនផ្អាកគោលនយោបាយដែលហៅថា “ពន្ធគយស្មើគ្នា” នោះទេ៕

ដោយ ៖ សិលា


ចែករំលែក៖