ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លុប ឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
ព្រះរាជក្រឹត្យលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខ័ណ្ឌ បានធ្វើឡើង ក្រោយពីបុគ្គលឈ្មោះ ឈាវ មុន្និន បានបង្ហោះវីដេអូលើបណ្តាញសង្គម TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច