ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះថា៖ ជនបរទេសដែលពុំមានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ពុំមានសិទ្ធិកាន់កាប់ឯកសារដូចជា សំបុត្រកំណើតជាខ្មែរ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ដែលបញ្ជាក់អត្តសញ្ញាណជាប្រជាពលរដ្ឋខ្មែរឡើយ។
លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានគូសបញ្ជាក់ថា ជនបរទេសណាដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ។ (មាត្រា ៣០ នៃច្បាប់ស្តីពីសញ្ជាតិ)៕
ដោយ៖ តារា