ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អត្តលេខ៥៧៦១៧ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង ចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ នេះបើយោងប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាន នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា