ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​តាក់​ស៊ីបុកអ្នកជិះម៉ូតូសង់កូរ៉េសន្លប់ សង១០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាក់ស៊ីមួយគ្រឿង ខណៈបើកបត់ត្រឡប់ក្រោយមិនប្រយ័ត្នបាន ជ្រុលទៅចង្កូតទៅបុកអ្នករត់ម៉ូតូឌុបម្នាក់បណ្តាលឲ្យដួលសន្លប់រងរបួសធ្ងន់ កាលវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងភូមិប៉ប្រក់ខាងជើងសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
សាក្សីបានឲ្យដឹងថារថយន្តតាក់ស៊ីឆយម៉ាក ហាយឡេនន័រ ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ2AJ.1276បើកបរក្នុងទិសដៅពីលិចទៅកើតហើយបើកបត់ឆ្វេងត្រឡប់ក្រោយ គាប់ជួនជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ជាអ្នករត់ម៉ូតូឌុបជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម មិនមានស្លាកលេខបើកបរពីរកើតទៅលិចមកដល់ក៏បុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែមួយសន្ទុះទើបដឹងខ្លួនឡើងវិញ ។

សាក្សីដដែលបានបន្តទៀតថាខណៈដែលជនរងគ្រោះដឹងខ្លួនពីសន្លប់ជនរងគ្រោះបានទូរស័ព្ទហៅប្រពន្ធមកជួយដោះស្រាយក្នុងករណីខាងលើនេះជាមួយអ្នករត់តាក់ស៊ី ហើយភាគីខាងរថយន្តតាក់ស៊ីសុំសម្រួលនៅកន្លែងកើតហេតុសងចំនួន 100$បញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕  ប្រាថ្នា

aes


ចែករំលែក៖