ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការពារជាតិចិនដាស់តឿនហ្វីលីពីនថា ការបង្ករឿងនៅសមុទ្រចិនខាងត្បូងដោយពឹងផ្អែកលើកម្លាំងបរទេស វានឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នារសៀលថ្ងៃទី៩ ខែមេសា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធនឹងយោធានាពេលថ្មីៗនេះកន្លងទៅនេះ។

លោក Zhang Xiaogang បានថ្លែងថា សហរដ្ឋអាមេរិកបានប្រើ អ្វីដែលហៅថាសន្ធិសញ្ញាទ្វេភាគីមកធ្វើជាលេសដើម្បីជ្រៀតជ្រែកក្នុងបញ្ហាសមុទ្រចិនខាងត្បូង វាបានបង្កការប៉ះពាល់ដល់អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ហើយអាមេរិកថែមទាំងប៉ុនប៉ងប្រើរឿងនេះមកគំរាមកំហែង និងបង្ខិតបង្ខំចិនទៀតផង  ប្រការនេះមិនអាចសម្រេចបានជាដាច់ខាត។

គេហទំព័រ «CCFR China state-controlled media » អ្វីដែលគួរបញ្ជាក់គឺថា ហ្វីលីពីនបានបង្ករឿងនិងរំលោភបំពានសិទ្ធិ និងផលប្រយោជន៍របស់ចិនម្តងហើយម្តងទៀត ហើយសហរដ្ឋអាមេរិក និងប្រទេសក្រៅតំបន់មួយបានបន្តចាក់សាំងលើភ្លើង ដែលកកូរកកាយរឿងនៅសមុទ្រចិនខាងត្បូង ឥតឈប់ឈរ ធ្វើឱ្យប្រទេសក្នុងតំបន់មិនមានស្ថិរភាពនិងភាពសុខសាន្ត ប្រការនេះបានលាតត្រដាងពីមុខមាត់ពិតរបស់ជនបង្ក។ យើងដាស់តឿនឱ្យហ្វីលីពីនបោះបង់ចោលការស្រមើស្រមៃដែលមិនប្រាកដប្រជារបស់ខ្លួន ហើយត្រឡប់ទៅរកផ្លូវត្រឹមត្រូវដែលធ្វើសន្ទនានិងការពិគ្រោះពិភាក្សាក្នុងពេលឆាប់ៗ៕

ដោយ ៖ សិលា


ចែករំលែក៖