ព័ត៌មានទាន់ហេតុការណ៍៖

លោក Li Qiang ធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនអំពីស្ថានភាពសេដ្ឋកិច្ច

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិនបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយអ្នកជំនាញសេដ្ឋកិច្ចនិងសហគ្រិនអំពីស្ថានភាពសេដ្ឋកិច្ចនៅរសៀលថ្ងៃទី៩ ខែមេសា ដើម្បីស្តាប់យោបល់ និងសំណូមពរអំពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងការងារសេដ្ឋកិច្ចជំហានក្រោយ។

  គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានសង្កត់ធ្ងន់ថា ប្រឈមមុខនឹងបម្រែបម្រួលថ្មីនៃស្ថានការណ៍ជាតិនិងអន្តរជាតិ យើងចាំបាច់ត្រូវអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ដាក់ចេញគោលនយោបាយថ្មីដោយទាន់ពេលវេលាតាមតម្រូវការនៃស្ថានការណ៍ និងឆ្លើយតបភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅជាមួយនឹងគោលនយោបាយដ៏រឹងមាំនិងមានប្រសិទ្ធភាព។ យើងត្រូវពង្រឹងនិងពង្រីកសេដ្ឋកិច្ចវិលជុំក្នុងស្រុក តម្កល់ការពង្រីកតម្រូវការក្នុងស្រុកជាយុទ្ធសាស្ត្ររយៈពេលវែង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការប្រកបការងារមានស្ថិរភាព និងបង្កើនប្រាក់ចំណូល ពន្លឿនការបញ្ចេញសក្តានុពលនៃការប្រើប្រាស់ខាងសេវាកម្ម ជំរុញការអភិវឌ្ឍដោយរួមបញ្ចូលគ្នារវាងការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការច្នៃប្រឌិតខាងឧស្សាហកម្ម  ក៏ដូចជាជំរុញតម្រូវការនិងបង្កើតតម្រូវការតាមរយៈការផ្គត់ផ្គង់ប្រកបដោយគុណភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖